ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន និងស៊ុយអែត ជួបពិភាក្សាគ្នាបញ្ហា ចូលជាសមាជិកអឺរ៉ុប

បរទេស ៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Vladimir Zelensky និងនាយករដ្ឋមន្ត្រី ស៊ុយអែត Ulf Kristersson បានជួបពីភាក្សា គ្នាកាលពីថ្ងៃម្សិលមិញ ទៅលើប្រធានបទ នៃការធ្វើសមាហរណកម្ម ជាមួយនឹងប្លុកអឺរ៉ុប។

លោក Zelesnky និងលោក Kristersson ក៏បានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាមួយនឹងអង្គការនិងសហភាពអឺរ៉ុបផងដែរ ខណៈដែលស៊ុយអែត នឹងក្លាយជាប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប អាណត្តិថ្មីនៅឆមាសដំបូង ឆ្នាំនេះហើយ។

លោក Zelensky បានថ្លែងថា ៖ យើងទាំងអស់គ្នាជាមួយនឹង ស៊ុយអែតដែលជាប្រធានក្រុមប្រឹក្សា អាណត្តិថ្មីផងត្រូវតែចាំបាច់ធានា ឲ្យបាននូវកិច្ចការងារនិង ការចរចាគ្នាធ្វើយ៉ាងណាឲ្យអ៊ុយក្រែន សម្រេចបាននូវការចូលជា សមាជិកភាពជាមួយ នឹងសហភាពអឺរ៉ុប។

ជាការឆ្លើយតបលោក Kristersson បានធ្វើការលើកឡើងថា អ៊ុយក្រែននៅពេលនេះគឺ ជាកិច្ចការងារអទិភាព សម្រាប់គោលនយោបាយក្រៅ ប្រទេសរបស់ប្រទេសស៊ុយ អែត និងជាពិសេសក្នុងអាណត្តិ ដែលខ្លួនជាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top