ព័ត៌មានអន្តរជាតិ

Update៖ ការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream បង្ហាញឱ្យឃើញពីសង្គ្រាមសេដ្ឋកិច្ច របស់អាមេរិក លើសម្ព័ន្ធមិត្តអឺរ៉ុប

ប៉េកាំង ៖ អ្នកជំនាញ ដែលមានមូលដ្ឋាន នៅស៊ុយអែត បានឲ្យដឹងថា វិវរណៈថ្មីៗនេះ ដែលកងទ័ពជើង ទឹកសហរដ្ឋអាមេរិក បានចូលរួមក្នុងការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំមុន គឺជាភស្តុតាងដែលថា សហរដ្ឋអាមេរិកកំពុងចូលរួមក្នុង “សង្រ្គាមសេដ្ឋកិច្ច” ប្រឆាំងនឹង “សម្ព័ន្ធមិត្ត ដែលចុះចូលនៅអឺរ៉ុប” ។

នៅក្នុងអត្ថបទមួយ ដែលត្រូវបានចេញផ្សាយ នៅលើបណ្តាញព័ត៌មាន TeleSur ដែលមានមូលដ្ឋាននៅទីក្រុង Caracas លោក Jan Oberg នាយកនៃមូលនិធិអន្តរជាតិ សម្រាប់សន្តិភាព និងការស្រាវជ្រាវអនាគត ដែលជាអ្នកគិត ដែលមានមូលដ្ឋាននៅទីក្រុង Lund ប្រទេសស៊ុយអែត បានងឿងឆ្ងល់ថា នៅពេលណា “ជនជាតិអឺរ៉ុបនឹងភ្ញាក់ឡើង ហើយទីបំផុតយល់ថាពួកគេលែង ចែករំលែកការចាប់អារម្មណ៍ជាមួយសហរដ្ឋអាមេរិក” ដោយសារតែរបាយការណ៍របស់អ្នកស៊ើបអង្កេតអាមេរិក Seymour Hersh បានបង្ហាញថា “កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះ Nord Stream កាលពីឆ្នាំមុន” ។

លោក Oberg បានចង្អុលបង្ហាញថា រួមជាមួយនឹងការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ី “ការបំផ្ទុះនៃបំពង់បង្ហូរឧស្ម័ន Nord Stream ដោយសហរដ្ឋអាមេរិក បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធំសម្បើម ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋអឺរ៉ុបរួចហើយ”៕

To Top