ព័ត៌មានអន្តរជាតិ

សហភាពបឺរ៉ុប ស្នើ​កញ្ចប់​ទណ្ឌកម្ម​ទី១០ ប្រឆាំង​រុស្ស៊ី

ព្រុចសែល៖ ប្រធានគណៈកម្មាការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងថា គណៈកម្មការអឺរ៉ុប បានស្នើកញ្ចប់ទណ្ឌកម្មទី១០ ប្រឆាំងនឹងក្រុមហ៊ុនផ្គត់ផ្គង់ យន្តហោះដ្រូន របស់រុស្ស៊ី និងអ៊ីរ៉ង់ ហើយហាមឃាត់ ទីក្រុងម៉ូស្គូ ពីការទទួលបានបច្ចេកវិទ្យាទំនើប។

លោកស្រីបានលើកឡើងថា ការហាមឃាត់ការនាំចេញដែលមានតម្លៃជាង ១១ពាន់លានអឺរ៉ូ ( ១១៧៥ពាន់លានដុល្លារអាមេរិក) នឹងកំណត់គោលដៅលើទំនិញបច្ចេកវិទ្យា និងឧស្សាហកម្មសំខាន់ៗសម្រាប់សេដ្ឋកិច្ចរុស្ស៊ី ដែលប្រទេសនេះមិនអាចទទួលបានតាមរយៈការបំពេញមកវិញដោយប្រទេសទីបី។

ការហាមឃាត់នេះគ្របដណ្ដប់លើគ្រឿងអេឡិចត្រូនិច យានជំនិះឯកទេស គ្រឿងបន្លាស់ម៉ាស៊ីន គ្រឿងបន្លាស់ សម្រាប់រថយន្តដឹកទំនិញ និងម៉ាស៊ីនយន្តហោះ ក៏ដូចជាទំនិញសម្រាប់វិស័យសំណង់ដែលអាចបញ្ជូនទៅកាន់យោធារបស់រុស្ស៊ី ដូចជាអង់តែនជាដើម។

ការហាមប្រាមលើការនាំចេញទំនិញប្រើប្រាស់ពីរដង និងទំនិញបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសរុស្ស៊ីក៏ជាផ្នែកនៃកញ្ចប់ទណ្ឌកម្មថ្មីផងដែរ។ គណៈកម្មាការស្នើរឱ្យមានការត្រួតពិនិត្យលើធាតុផ្សំអេឡិចត្រូនិចថ្មីចំនួន ៤៧ ដែលអាចត្រូវបានប្រើនៅក្នុងប្រព័ន្ធអាវុធរបស់រុស្ស៊ី ក៏ដូចជាលើវត្ថុធាតុកម្រជាក់លាក់ និងកាមេរ៉ាកម្ដៅ។

ការបន្ថែមផលិតផលទាំងនេះទៅក្នុងបញ្ជីផលិតផលហាមឃាត់ដែលមានស្រាប់គួរតែអនុញ្ញាតឱ្យសហភាពអឺរ៉ុប ទប់ស្កាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីនៃផលិតផលបច្ចេកវិទ្យាទាំងអស់ដែលបានរកឃើញនៅលើសមរភូមិ។ ដើម្បីការពារប្រទេសទីបីពីការផ្គត់ផ្គង់ទំនិញបែបនេះទៅឱ្យរុស្ស៊ី កញ្ចប់កំណត់គោលដៅអ៊ីរ៉ង់ជាលើកដំបូង។

លោកស្រីបានបន្ដថា នៅសប្តាហ៍ក្រោយ វេទិកាអ្នកសំរបសំរួលការដាក់ទណ្ឌកម្មនឹងប្រមូលផ្តុំប្រទេសជាសមាជិកសហភាពអឺរ៉ុប និងដៃគូអន្តរជាតិ ដើម្បីធ្វើឱ្យប្រាកដថា ទណ្ឌកម្មទាំងនេះត្រូវបានអនុវត្តតាមវិធីសម្របសម្រួលមួយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top