ព័ត៌មានអន្តរជាតិ

រុស្ស៊ី ទាមទារឲ្យយូអិន ក្នុងការស៊ើបអង្កេតករណីផ្ទុះ នៅបំពង់បង្ហូរប្រេង Nord Stream

បរទេស៖ សមាជិសភានៃរដ្ឋ Duma ប្រទេសរុស្សីជាច្រើនរូបបាននាំគ្នា ធ្វើការបោះឆ្នោតគាំទ្រ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្នុងការអំពាវនាវឲ្យ អង្គការសហប្រជាជាតិ ក្នុងការបើកការស៊ើបអង្កេតមួយទៅលើ ករណីផ្ទុះដែលបានបំផ្លិចបំផ្លាញ បំពង់បង្ហូរប្រេងរបស់ Nord Stream កាលពីខែកញ្ញាកន្លងមក។

សមាជិកសភាជាច្រើន ក៏ធ្លាប់បានពណ៍នាដែរហើយថា ករណីបំផ្ទុះនៅបំពង់បង្ហូរប្រេង Nord Stream នេះគឺជាបទឧក្រិដ្ឋដែលរៀបចំផែនការ ឡើងដោយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ិនតោន។

ការអំពាវនាវនេះបានកើតឡើង បន្ទាប់ពីមានការលាតត្រដាងមួយ ដោយអ្នកកាសែតស៊ើបអង្កេតជើងចាស់ Seymour Hersh កាលពីសប្តាហ៍មុនបង្ហាញពី របៀបដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ដូចជាប្រទេសន័រវេសជាដើម ដែលបានសហការគ្នាដើម្បីបង្កើតផែនការ បំផ្លាញបំពង់បង្ហូរប្រេងដ៏ធំបំផុតរបស់រុស្សីនេះ។

រំលឹកដែរថាកាលពីថ្ងៃទី២៦ ខែកញ្ញា គ្រាប់បែកជាច្រើនគ្រាប់បានផ្ទុះ ជាបន្តបន្ទាប់និងបានបំផ្លាញបំពង់បង្ហូរប្រេង Nord Stream ទាំងពីររបស់រុស្សីគឺជា បំពង់បង្ហូរប្រេងដែលកសាងឡើងឆ្លងកាត់ បាតសមុទ្រប៉ាល់តិច និងអាចបញ្ជូនប្រេងពីរុស្សីទៅដល់អាល្លឺម៉ង់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top