ព័ត៌មានអន្តរជាតិ

មេដឹកនាំបេឡារូស បង្ហាញជំហសាជាថ្មីម្តងទៀត នឹងចូលរួមគាំទ្ររុស្ស៊ីក្នុងសង្គ្រាម

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មេដឹកនាំបេឡារូសលោកប្រធានាធិបតី Alexander Lukashenko ត្រូវបានគេដឹងជាយូរមកហើយថា ជាអ្នកគាំទ្រនិងសម្ព័ន្ធមិត្តចាក់ទឹកមិនលេច ឡើយរបស់ប្រទេសរុស្សី ពោលកាន់តែច្បាស់នៅពេលដែលរុស្សី បានចាប់ផ្តើមប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលគ្រប់គ្នាហើយថា ជាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

នៅថ្ងៃនេះលោក Lukashenko បានអង្គុយផ្តល់បទសំភាសជាមួយនឹង ក្រុមអ្នកកាសែតអឺរ៉ុបមួយចំនួន នៅក្នុងទីក្រុង Minsk ដោយលោកបានឆ្លើយយ៉ាងច្បាស់ៗ ពាក់ព័ន្ធទៅនឹងសំណួរអំពីជំហរ របស់រដ្ឋាភិបាលប្រទេសបេឡារូស សាជាថ្មីចំពោះប្រទេសរុស្សី។

ឆ្លើយតបទៅនឹងសំណួរ របស់ក្រុមអ្នកកាសែតដែលបានសួរថា៖ តើលោកប្រធានាធីបតីនឹងរៀបចំ ធ្វើបែបនេះម្តងទៀតដូចកាលពីឆ្នាំ ទៅដែលបេឡារូសបានផ្តល់ទីតាំង ក្នុងដែនដីរបស់ខ្លួនទៅឲ្យកងកម្លាំងរុស្សី រៀបចំប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែន?

លោកប្រធានាធីបតីបានឆ្លើយតបថា៖ បាទខ្ញុំបានត្រៀមរួចរាល់ហើយគឺខ្ញុំ ត្រៀមផ្តល់ទីតាំងសាជាថ្មីឲ្យរុស្សី ហើយខ្ញុំក៏ត្រៀមលុយដើម្បីធ្វើសង្គ្រាម ជាមួយនឹងរុស្សីផងដែរប៉ុន្តែក្នុងលក្ខណ្ឌមួយប៉ុណ្ណោះ គឺប្រសិនបើមានទាហានប្រទេសណា សូម្បីតែម្នាក់ក៏ដោយមកចូលទឹកដី របស់បេឡារូសហើយ សម្លាប់ពលរដ្ឋរបស់បេឡារូស ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top