គៀវ៖ ទីក្រុងគៀវ បានឲ្យដឹងថា រុស្ស៊ីបានទម្លាក់គ្រាប់មីស៊ីល នៅអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ និងបានវាយប្រហាររោងចក្រ ចម្រាញ់ប្រេងដ៏ធំបំផុតរបស់ខ្លួន ខណៈដែលប្រធានក្រុមទាហានស៊ីឈ្នួល Wagner បានព្យាករណ៍ថា ទីក្រុង Bakhmut ដែលត្រូវបានឡោមព័ទ្ធជា យូរមកហើយនឹងយកបានក្នុងរយៈពេលពីរបីខែក្រោយ ។
កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថា បន្ទាប់ពីមានគំរូនៃការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ បន្ទាប់ពីសមរភូមិអ៊ុយក្រែន ឬការទទួលបានផលប្រយោជន៍ការទូត រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៣៦ គ្រាប់នៅព្រឹកព្រលឹមម្សិលមិញនេះ ។
កាំជ្រួចបានបង្កជាស៊ីរ៉ែន វាយប្រហារតាមអាកាស ហើយបានធ្លាក់នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងនៅរោងចក្រចម្រាញ់ Kremenchuk ជាកន្លែងដែលទំហំ នៃការខូចខាតមិនច្បាស់លាស់។
កងទ័ពអាកាសបានបន្ថែមថា គ្រាប់មីស៊ីលប្រហែល ១៦គ្រាប់ ត្រូវបានបាញ់ទម្លាក់។ ក្រសួងការពារជាតិបានសរសេរថា “ការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំមួយទៀតដោយរដ្ឋភេរវករ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន”។
អ៊ុយក្រែនបានឲ្យដឹងថា របាំងការពាររួមមានកាំជ្រួច KH-31 ចំនួន៣ និងកាំជ្រួចប្រឆាំងនាវា Oniks មួយគ្រាប់ ដែលប្រព័ន្ធការពារដែន អាកាសរបស់ខ្លួនមិនអាចបាញ់ ទម្លាក់បាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ទន្ទឹមនឹងនេះ បេឡារុស្ស ដែលអនុញ្ញាត ឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបញ្ជូនទ័ពចូលអ៊ុយក្រែន នៅពេលចាប់ផ្តើមសង្រ្គាមនោះ បានឲ្យថា ខ្លួននឹងប្រយុទ្ធជាមួយសម្ព័ន្ធមិត្តតែប៉ុណ្ណោះ ប្រសិនបើវាត្រូវបានវាយប្រហារ។
គាំទ្រដោយក្រុមបម្រុង រាប់ម៉ឺននាក់ រុស្ស៊ីបានបង្កើនការវាយប្រហារ លើដីនៅទូទាំងភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ហើយការវាយលុកថ្មី ដ៏ធំមួយហាក់ដូចជាកំពុងកើតឡើង នៅពេលដែលខួបលើក ១ឆ្នាំនៃការលុកលុយថ្ងៃទី២៤ ខែកុម្ភៈជិតមកដល់៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
