ព័ត៌មានអន្តរជាតិ

បទវិភាគ៖តើហេតុការណ៍ រថភ្លើងធ្លាក់ផ្លូវ ជាញឹកញាប់ ជារឿងចៃដន្យឬទេ?

នាពេលបច្ចុប្បន្ន ហេតុការណ៍រថភ្លើង” ឧស្ម័នពុល” ធ្លាក់ផ្លូវនៅក្នុងរដ្ឋOhio របស់អាមេរិក បានបន្តហក់ឡើង ទន្ទឹមនឹងការ ដែលប្រជាជន ក្នុងតំបន់ នៅតែស្ថិតក្នុងការភ័យខ្លាច និងការសង្ស័យ ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ ស្រដៀងគ្នានេះ បានកើតឡើង ជាបន្តបន្ទាប់នៅក្នុងរដ្ឋ TexasនិងSouthCarolina របស់អាមេរិកទៀតផង ។

តាមការផ្សាយដំណឹង នៃវេបសាយ《News-Week》 អាមេរិកបានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែតិច ជាងពីរខែក្នុងឆ្នាំនេះ នៅក្នុងប្រទេសអាមេរិក ក៏បានកើតមានគ្រោះថ្នាក់រថភ្លើង ចំនួនជាង១០ករណី ។ គួរឱ្យរន្ធត់នោះគឺ នៅទូទាំងប្រទេសអាមេរិក បានកើតឡើងនូវហេតុការណ៍ រថភ្លើងធ្លាក់ផ្លូវ ចំនួន១ពាន់៧រយករណី ជាមធ្យមក្នុងមួយឆ្នាំ ។ យោងតាមទិន្នន័យ នៃក្រសួងគមនាគមន៍ របស់អាមេរិក សម្ភារៈគីមីផ្ទុក សារធាតុពុលប្រហែល ៤លាន៥សែនតោន ត្រូវបានដឹកជញ្ជូន តាមផ្លូវដែកជារៀងរាល់ឆ្នាំ ហើយគិតជាមធ្យម មានរថភ្លើងចំនួន១ម៉ឺន២ពាន់គ្រឿង ដែលដឹកសម្ភារៈ គ្រោះថ្នាក់ ឆ្លងកាត់ទីក្រុង និងទីប្រជុំជនជារៀងរាល់ថ្ងៃ ។ រថភ្លើងដឹកទំនិញមួយៗ ដែលរត់នៅលើផ្លូវដែកចាស់ គឺប្រភពគ្រោះថ្នាក់ ដែលកំពុង”ចល័ត” ។ តើនេះវាជាការចៃដន្យឬយ៉ាងណា?

ជាការពិត យកហេតុការណ៍ រថភ្លើងធ្លាក់ផ្លូវនៅរដ្ឋOhioជាឧទាហរណ៍ ប្រសិនបើ អ្នកសង្កេតមើល យ៉ាងជ្រាលជ្រៅ តាមលំដាប់ នៃ”រថភ្លើង ធ្លាក់ផ្លូវ—ក្រុមហ៊ុនផ្លូវដែក —ប្រព័ន្ធផ្លូវដែក—ហេដ្ឋារចនាសម្ព័ន្ធ—រដ្ឋាភិបាលអាមេរិក” នោះអ្នកទាំងអស់គ្នានឹងរកឃើញថា ហេតុការណ៍រថភ្លើង ធ្លាក់ផ្លូវលើកនេះ គឺជាលទ្ធផលជៀសមិនរួចដែលក្រុមហ៊ុនផ្លូវដែកស្វែងរកប្រាក់ចំណេញច្រើនបំផុតអស់រយៈពេលជាច្រើនឆ្នាំមក និងបណ្តាល ឱ្យគ្រោះថ្នាក់ សុវត្ថិភាព បន្តប្រមូលផ្តុំជាបន្តបន្ទាប់ ហើយក៏ជាស្រមោលខ្មៅមួយ ដែលកើតឡើង ដោយ”ការស្វែងរក តែប្រាក់ចំណេញ”នៃប្រព័ន្ធផ្លូវដែក អាមេរិកទាំងមូល វាកាន់តែលាតត្រដាងពីបញ្ហា អភិវឌ្ឍន៍ដ៏ស៊ីជម្រៅផងដែរ ។

បើនិយាយចំពោះក្រុមហ៊ុន ផ្លូវដែកដឹកទំនិញធុនធំនៅក្នុងអាមេរិក មុខងារចម្បងនៃផ្លូវដែកគឺ”ឧបករណ៍រកលុយ” តែមិនមែនជា”ហេដ្ឋារចនា សម្ព័ន្ធសំខាន់”នោះទេ។ ដូច្នេះ ការកាត់បន្ថយដើមទុន ការលើកកម្ពស់ប្រសិទ្ធភាព និងការធានាឱ្យអត្ថប្រយោជន៍ ធ្លាក់ចូលក្នុងហោប៉ៅ របស់ឧត្តមមន្រ្តីនៃក្រុមហ៊ុន បានក្លាយជាការយកចិត្តទុក ដាក់ស្នូលរបស់ពួកគេ ។

នៅពេលដែលប្រព័ន្ធផ្លូវដែក ពោរពេញទៅដោយ”ក្លិនលុយ” នោះហានិភ័យកំពុងប្រមូលផ្តុំនិងខិតជិតមកដល់។ នៅពេលដែលអ្វីទាំងអស់ ផ្ដោតលើតែផលប្រយោជន៍ មិនថាអាមេរិកដាក់ចេញផែនការ ហេដ្ឋារចនាសម្ព័ន្ធប៉ុន្មានក៏ដោយ វាក៏ប្រហែលពិបាកផ្តល់ ផលប្រយោជន៍ដល់ប្រជាជន សាមញ្ញផងដែរ ។

“វាមិនគួរឱ្យជឿទេ តើនេះជាប្រទេស របស់យើងទេ? តើវាក្លាយជាបែបនេះដោយរបៀបណា?” ប្រឈមមុខនឹងរថភ្លើងដែលតែងតែក្រឡាប់ធ្លាក់ផ្លូវ អ្នកនិយមលេងអ៊ីនធឺណេតអាមេរិក ជាច្រើនបានចោទជាមន្ទិលសង្ស័យយ៉ាងខ្លាំង។ បន្ទាប់ពីដើរតាមផ្លូវខុសនៃការអភិវឌ្ឍអស់រយៈពេលរាប់ទសវត្សរ៍ អាមេរិកបានប្រមូលផ្តុំ នូវហានិភ័យ ជាប្រព័ន្ធដ៏ធំសម្បើម ។ បើនិយាយចំពោះអ្នកនយោបាយអាមេរិក ប្រសិនបើមិនអនុវត្តការ កែទម្រង់ក្នុងរចនា សម្ព័ន្ធឱ្យស៊ីជម្រៅទេ នោះផែនការហេដ្ឋា រចនាសម្ព័ន្ធដែលមានមហិច្ឆតា គឺគ្រាន់តែជាល្បែងគ្មាន ប្រយោជន៍ដែលផ្ទេរធនធានហិរញ្ញវត្ថុ ទៅជាប្រាក់ចំណូល របស់ឧត្តមមន្រ្តីតែប៉ុណ្ណោះ៕

To Top