ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ជំរុញ​ឲ្យ​អាមេរិក​បង្ហាញ​ភាព​ស្អាតស្អំ ជុំវិញ​ឧប្បត្តិហេតុបំពង់បង្ហូរឧស្ម័ន Nord Stream

ម៉ូស្គូ៖ ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែព្យាយាមបង្ហាញភាពស្អាតស្អំរបស់ខ្លួន ក្នុងការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យស្ថានទូតលោក Igor Girenko បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីរុស្ស៊ីនឹងមិនអនុញ្ញាតឱ្យគ្រាន់តែបង្វែរទំព័រ លើការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនោះទេ ជាពិសេសដោយសារតែមិនមានអ្វី ត្រូវបានគេដឹងអំពីគ្រឿងផ្ទុះ ដែលនៅសេសសល់នៅបាតសមុទ្របាល់ទិក។

លោកបានលើកឡើងថា “យើងចាត់ទុកឧបទ្ទវហេតុនេះថា ជាអំពើភេរវកម្មអន្តរជាតិ ដែលទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងទូលំទូលាយ និងឯករាជ្យ។ សហរដ្ឋអាមេរិក ដែលអះអាងថាជាប្រភពនៃ “ការពិតចុងក្រោយ” គួរតែទម្លាក់ការចោទប្រកាន់ ដែលគ្មានមូលដ្ឋានមកលើយើង ហើយចុះទៅរកដើមហេតុ”។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយ កាលពីសប្តាហ៍មុន អ្នកឈ្នះរង្វាន់ Pulitzer លោក Seymour Hersh បានបង្ហាញថា សហរដ្ឋអាមេរិក បានចាប់ដៃគូជាមួយប្រទេសន័រវេស ក្នុងប្រតិបត្តិការសម្ងាត់កំពូល ក្នុងខែមិថុនា ឆ្នាំ២០២២ ដើម្បីដាក់គ្រឿងផ្ទុះពីចម្ងាយ ដែលបានយកបំពង់បង្ហូរឧស្ម័ន Nord Stream បីខែក្រោយមក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top