បរទេស៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ថា ប្រទេសចិននឹងបង្ហាញផែនការមួយក្នុងគោលបំណងដោះស្រាយជម្លោះដោយសន្តិវិធីនៅអ៊ុយក្រែន។ លោកថា អ្នកដែលអំពាវនាវឲ្យបន្តការប្រយុទ្ធគ្នា គឺ «មិនខ្វល់ពីជីវិត និងការស្លាប់របស់ពលរដ្ឋអ៊ុយក្រែនឡើយ»។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wang បានថ្លែងដោយមិនផ្តល់ពេលវេលាសម្រាប់សំណើនេះថា «យើងនឹងបង្ហាញជំហររបស់ចិនលើការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន»។ យើងនឹងឈរយ៉ាងរឹងមាំលើផ្នែកសន្តិភាព និងការសន្ទនា។
លោក Wang មិនបានរៀបរាប់ពីភាពជាក់លាក់ណាមួយនៃផែនការនេះទេ ប៉ុន្តែបាននិយាយថា “បូរណភាពទឹកដី និងអធិបតេយ្យភាព” នៃអ្នកដែលពាក់ព័ន្ធគួរតែត្រូវបានគោរព ក៏ដូចជា “ការព្រួយបារម្ភផ្នែកសន្តិសុខស្របច្បាប់” របស់អ្នកបះបោរផងដែរ។
រដ្ឋមន្រ្តីការបរទេស លោកបាននិយាយថា “ការវាយប្រហារលើស្ថានីយ៍ថាមពលនុយក្លេអ៊ែរ” ក៏ត្រូវតែត្រូវបានប្រឆាំងដែរ ដែលទំនងជាសំដៅទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ដែលអ៊ុយក្រែន និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបាញ់ផ្លោង។
លោកបាននិយាយថា ប្រទេសចិនមានជំហរល្អចំពោះសន្តិភាពដែលជាឈ្មួញកណ្តាល ព្រោះថាខ្លួនមិនមែនជាភាគីពាក់ព័ន្ធដោយផ្ទាល់ ប៉ុន្តែខ្លួនមិនបានអង្គុយដោយស្ងៀមស្ងាត់ឡើយ” ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនបានចាប់ផ្តើមជិតមួយឆ្នាំមុន៕
ប្រែសម្រួលៈ ណៃ តុលា