ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ “ការសម្តែងឆាកល្ខោន ខាងនយោបាយអំពីរឿងបាឡុង” របស់សហរដ្ឋអាមេរិក គួរតែបញ្ចប់ហើយ

ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំអាមេរិកបានថ្លែងសុន្ទរកថា នៅសេតវិមាន ដោយបានលើកឡើងថា គ្មានតម្រុយណាមួយអាចបង្ហាញឱ្យឃើញថា វត្ថុចំនួន ៣ដែលត្រូវបាញ់ទម្លាក់ នាពេលថ្មីៗកន្លងទៅនេះមានទំនាក់ទំនង ជាមួយប្រទេសចិន នោះទេ ក៏ដូចជាអាមេរិកនឹង បន្តធ្វើការប្រាស្រ័យ ទាក់ទងជាមួយប្រទេសចិន ហើយនឹងមិនស្វែងរកការបង្ក សង្គ្រាមត្រជាក់ថ្មីនោះទេ ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ លោកក៏បានអះអាងដែរថា អាមេរិកនឹងមិនសុំអភ័យទោស ចំពោះការបាញ់ទម្លាក់បាឡុងរបស់ចិននោះឡើយ ។

មួយផ្នែក ដោយសារបានរងកម្លាំង សម្ពាធយ៉ាងខ្លាំង បានជារដ្ឋាភិបាលអាមេរិក និយាយបានតែមាត់ថា នឹងបន្តធ្វើការប្រាស្រ័យទាក់ទង ជាមួយប្រទេសចិន មួយផ្នែកទៀត អាមេរិក បាននិងកំពុងស្វែងរកនូវ” ភាពត្រឹមត្រូវខាងនយោបាយ”ដ៏រឹងចចេស ពោលគឺ នឹងបង្ហាញសាច់ដុំចំពោះប្រទេសចិន ។ ប្រការនេះប្រហែលជាអ្វីដែលហៅថា យុទ្ធសាស្ត្ររបស់ជនជាតិ អាមេរិកមួយចំនួនដើម្បីដោះស្រាយរឿងបាឡុង ។ ប៉ុន្តែ អ្នកផងទាំងពួង បានមើលឃើញថា ការបង្ហាញអាកប្បកិរិយា ដែលមានភាពផ្ទុយគ្នាបែបនេះខ្វះសុទ្ធចិត្ត វាមិនមែនជាមធ្យោបាយដ៏ត្រឹមត្រូវ សម្រាប់ដោះស្រាយបញ្ហានោះទេ ។

និយាយជារួម គិតមកទល់បច្ចុប្បន្ននេះ “ការសម្តែងឆាកល្ខោន ខាងនយោបាយអំពីរឿងបាឡុង “របស់ក្រុងវ៉ាស៊ីនតោន បានដំណើរការរយៈពេល ប្រហែលកន្លះខែហើយ ។ ក្នុងអំឡុងពេលនេះ ប្រទេសចិនបានបង្ហាញម្តង ហើយម្តងទៀតថា បាឡុងស៊ីវិលគ្មានមនុស្ស បើករបស់ចិនបានចូល ក្នុងដែនអាកាស អាមេរិកគឺជារឿងចៃដន្យ ដែលកើតឡើង ដោយករណី ប្រធានសក្តិទាំងស្រុង ។ ដោយឡែក មន្ត្រីអាមេរិកជាច្រើននាក់ ក៏បានលើកឡើងដែរថា បាឡុងរបស់ចិនមិន បានបង្កជាការគំរាមកំហែង ណាមួយចំពោះបុគ្គលនិងសន្តិសុខជាតិរបស់អាមេរិកនោះទេ ។ យ៉ាងណាមិញ ក្នុងបរិយាកាស នយោបាយ នៃភាពជ្រុល និយមក្នុងការប្រកួតប្រជែង រវាងគណបក្សរបស់ក្រុងវ៉ាស៊ីនតោន បែបនេះ ករណីចៃដន្យនិង ជាយថាហេតុ លើកនេះ មានភាពកាន់តែស្មុគស្មាញ ដែលបានឡើងកម្តៅក្លាយជាការសម្តែងឆាកល្ខោន ខាងនយោបាយ ហាក់ដូចជា “ប្រើកាំភ្លើងត្បាល់បាញ់មូស” ។

តាមពិតទៅ យោងតាមក្រឹតក្រម របស់ច្បាប់អន្តរជាតិជាទូទៅបានឱ្យដឹងថា បើសិនជាមានកាលៈទេសៈមួយក្នុងចំណោមកាលៈទេសៈទាំង ៣ ពោលគឺ ករណីប្រធានសក្តិ ដែលមិនអាច គ្រប់គ្រងបាន គ្រាដ៏លំបាកឬការបញ្ចៀសគ្រោះថ្នាក់ជាបន្ទាន់ នោះ ក៏អាចលើកលែងភាពខុសច្បាប់ នៃការដែលឧបករណ៍ហោះហើរគ្មាន មនុស្សបើករបស់ប្រទេសមួយចូលក្នុង ដែនអាកាសនៃប្រទេសដទៃ ដោយមិនបានទទួលការអនុញ្ញាត ។

ជនជាតិអាមេរិក មួយចំនួន ប្រហែលនឹកស្មានមិនដល់ថា ការសម្តែងឆាកល្ខោន ខាងនយោបាយ ដើម្បីមួលបង្កាច់ប្រទេសចិន និងបម្រើដល់ការ ប្រកួតប្រជែង រវាងគណបក្សលើកនេះបែរ ជាបានលាតត្រដាង នូវធាតុពិតរបស់ខ្លួន ។ តាមការទម្លាយរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មក សហរដ្ឋអាមេរិកបានបង្ហោះ “បាឡុងអាកាសខ្ពស់” ពីដែនដីអាមេរិក ដើម្បីហោះហើរជុំវិញពិភពលោក ហើយបានហោះឆ្លងដែន អាកាស របស់ប្រទេសចិន ដោយខុសច្បាប់យ៉ាងហោចណាស់ជាង១០ លើក ។ ហេតុអ្វីបានជាសហរដ្ឋអាមេរិក មិនលើកឡើងរឿងទាំងនេះ ទាល់តែសោះ បែរជាមានប្រតិកម្មហួសហេតុ ចំពោះបាឡុងស៊ីវិលចិន ដែលហោះចូលដែមអាកសអាមេរិក ដោយករណីប្រធានសក្តិ?នេះ គឺជាទង្វើស្តង់ដារពីបែបអាមេរិកសុទ្ធសាធ។
ជនជាតិអាមេរិក មួយចំនួនចង់យកបាឡុងស៊ីវិល គ្មានមនុស្សបើកធ្វើជាលេស ដើម្បីបង្កើនថ្នូរនយោបាយ របស់អាមេរិក ក្នុងការបដិបក្ខគ្នា ជាមួយប្រទេសចិន និងស្វែងរកផលប្រយោជន៍របស់ខ្លួនឯង ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេ គឺខុសឆ្គងទាំងស្រុង ។ ការបង្ហាញអាកប្បកិរិយារបស់ចិន គឺច្បាស់ណាស់ ៖ ការកើតមានបញ្ហារវាងចិន និងអាមេរិកមិនគួរឱ្យភ័យខ្លាចទេ បញ្ហាគន្លឹះគឺ តើមានសុទ្ធចិត្ត និងសមត្ថភាព ក្នុងការដោះស្រាយ បញ្ហាឱ្យបានសមរម្យឬទេ ។ ប្រសិនបើសហរដ្ឋអាមេរិក ចង់បញ្ចប់”ការសម្តែង ឆាកល្ខោនខាង នយោបាយ អំពីរឿងបាឡុង” នោះ អាមេរិកគួរតែបង្ហាញ ពីភាពស្មោះត្រង់ដ៏ពិតប្រាកដ កុំធ្វើរឿងគួរឱ្យអស់ សំណើចដោយសារ តម្រូវការខាងនយោបាយក្នុងស្រុទៀត ក៏ដូចជាកុំធ្វើឱ្យទំនាក់ទំនង រវាងចិននិងអាមេរិករងផលប៉ះពាល់ដោយសារតែ”បាឡុងដែលវង្វេងផ្លូវ”មួយ ៕

To Top