ព័ត៌មានអន្តរជាតិ

ចិន-អឺរ៉ុប គួរពង្រឹង កិចសហប្រតិបត្ដិការ ដើម្បីបង្កើនស្ថេរភាព ពិភពលោក

ប៉េកាំង ៖ លោក វ៉ាង យី អ្នកការទូតជាន់ខ្ពស់ចិនបានឲ្យដឹងថា ប្រឈមមុខជាមួយ នឹងការផ្លាស់ប្តូរ និងវិបុលភាពពិភពលោក ប្រទេសចិន និងអឺរ៉ុបគួរតែពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីចាក់បញ្ចូលស្ថិរភាព បន្ថែមទៀតទៅ ក្នុងពិភពលោក។

លោក វ៉ាង យី ប្រធានការិយាល័យ គណៈកម្មាធិការកិច្ចការ បរទេស នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់ នៅពេលជួបជាមួយតំណាង ជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខលោក Josep Borrell ក្នុងអំឡុងសន្និសីទសន្តិសុខទីក្រុង Munich លើកទី៥៩ ។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC បានឲ្យដឹងថា ប្រទេសចិន និងសហភាពអឺរ៉ុបគឺជាដៃគូ មិនមែនជាគូប្រជែង ហើយការយល់ស្រប របស់ពួកគេមានលើសពីភាព ខុសគ្នារបស់ពួកគេ។

ឆ្នាំនេះគឺជាខួបលើកទី២០ នៃការបង្កើតភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងសហភាពអឺរ៉ុប ។ លោកបានកត់សម្គាល់ថា ភាគីទាំងពីរគួរតែរក្សាការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូ គោរពផល ប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ពេញចិត្ត ចំពោះផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យកាន់តែប្រសើរឡើង ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ ។

លោកបានលើកឡើងថា ប្រទេសចិន បានឆ្លងផុត ជំងឺ រាតត្បាតដោយជោគជ័យ ហើយត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមការផ្លាស់ ប្តូរឡើងវិញ យ៉ាងពេញលេញជាមួយអឺរ៉ុប និងពិភពលោកទាំងមូល។

លោកបានស្នើថា ភាគីទាំងពីរអាចរៀបចំយ៉ាង សកម្ម សម្រាប់កិច្ចប្រជុំមេដឹកនាំចិន-សហភាពអឺរ៉ុបថ្មី ប្រើប្រាស់ពេញលេញ នូវយន្តការសន្ទនាកម្រិត ខ្ពស់ក្នុងវិស័យផ្សេងៗ និងនាំយកការផ្លាស់ប្តូរទ្វេភាគី ត្រឡប់ទៅកម្រិតមុនការរីករាលដាល ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top