ព័ត៌មានអន្តរជាតិ

អ៊ីតាលី ពិចារណាក្នុងការផ្កត់ផ្គង់យន្តហោះ ចម្បាំងឲ្យអ៊ុយក្រែន

បរទេស៖កាសែត La Repubblica ចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានសរសេរថារដ្ឋាភិបាលនៃប្រទេស អ៊ីតាលីកំពុង ធ្វើការពិចារណា ក្នុងការជ្រើសរើសយកជម្រើសក្នុងការបញ្ជូនយន្តហោះចម្បាំង របស់ខ្លួនទៅឲ្យប្រទេសអ៊ុយក្រែន។

ប្រភពចេញផ្សាយដោយកាសែតដដែលបានបន្តទៀតថាកិច្ចព្រមព្រៀងដែលកំពុងស្ថិតនៅលើតុពិភាក្សានោះគឺជឿជាក់ថាមានចំនួនយន្តហោះចម្បាំងចំនួន៥ដែលអាចនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ជាផ្លូវការទៅកាន់រដ្ឋធានីក្រុងគៀវ។

យន្តហោះចម្បាំងដែលអាចផ្តល់ទៅឲ្យអ៊ុយក្រែននោះមានដូចជាយន្តហោះស៊េរីចាស់ AMX A-11 Ghibli ដែលប្រើប្រាស់សម្រាប់វាយប្រហារគោលដៅនៅផ្ទាល់ដីនិងក៏ដូចជាយន្តហោះប្រភេទ Tornado ផងដែរ។

ទោះបីជាយ៉ាងណាក្តីកាសែតនេះបានសរសេរថាកញ្ចប់យន្តហោះចម្បាំងនេះនឹងអាចក្លាយទៅជាគំនិតផ្តួចផ្តើមដំបូងគេដែលជឿជាក់ថាចំនួនរបស់វានឹងមិនអាចធ្វើការកែប្រែស្ថានភាពនៅលើដែនអាកាសរបស់អ៊ុយក្រែនបានឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top