កាលពីថ្ងៃទី១៩ខែកុម្ភៈ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានធ្វើបទបង្ហាញ អំពីសភាពការណ៍ទាក់ទងគ្នា រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលមានខ្លឹមសារ ដូចតទៅ ៖
តបតាមសំណើ របស់ភាគី អាមេរិក លោក Wang Yi សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យ នៃគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមចិន បានទាក់ទងក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិកលោកBlinken អំឡុងពេលចូលរួមសន្និសីទ សន្តិសុខទីក្រុង Munich ។
លោក Wang Yi បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរ ដ៏ម៉ឺងម៉ាត់របស់ចិន ចំពោះអ្វីដែលគេហៅថា “ករណីបាឡុង” ដោយបានលើកឡើងថា អ្វីដែលសហរដ្ឋអាមេរិក បានធ្វើគឺជាការប្រើកម្លាំងអាវុធខុសទំនង និងរំលោភ ទម្លាប់អន្តរជាតិ និង អនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល ដែលប្រទេសចិន មិនពេញចិត្តយ៉ាងខ្លាំង និងលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ ។ ដោយឡែក សហរដ្ឋអាមេរិកវិញទេ ទើប ជាប្រទេសតាមដាន និងលបយកការណ៍ ធំជាងគេលើពិភពលោក ។ បាឡុងអាមេរិកបានហោះ ចូលលំហអាកាសចិន ជាច្រើនលើកដោយខុសច្បាប់ ដូច្នេះហើយគ្មានសិទ្ធិ មកនិយាយមួលបង្កាច់ និងលាបពណ៌ចិននោះទេ ។ អ្វីដែលសហរដ្ឋអាមេរិក ត្រូវធ្វើ គឺបង្ហាញពីភាពស្មោះត្រង់ ព្រមទាំងយល់ដឹងយ៉ាង ត្រឹមត្រូវនិងដោះស្រាយ ការបំផ្លាញទំនាក់ទំនងចិន-អាមេរិក ដែលបង្កឡើង ដោយការប្រើកម្លាំងអវុធ ដោយខុសទំនងរបស់ខ្លួន។