ព័ត៌មានអន្តរជាតិ

ការស្ទង់មតិបង្ហាញថា អាមេរិកជាឧបសគ្គដ៏ធំបំផុត ចំពោះដំណើរការសន្តិភាពអ៊ុយក្រែន

ប៉េកាំង៖ ប្រហែលមួយឆ្នាំមុន ប្រជាជនចិន ក៏ដូចជាមនុស្សស្ទើរតែទាំងអស់នៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលដោយជម្លោះយោធាដ៏ធំមួយ ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងទំនាក់ទំនងអន្តរជាតិ និងទិដ្ឋភាពភូមិសាស្ត្រនយោបាយនៃទ្វីបអឺរ៉ុប។ ជាអកុសល សោកនាដកម្មដ៏គួរឱ្យភ័យខ្លាចនេះ រវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែមិនទាន់បញ្ចប់នៅឡើយ។

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ គេហទំព័រ Global Times បានធ្វើការស្ទង់មតិលើបណ្តាញអ៊ីនធឺណេត ដែលទទួលបានគំរូឆ្លើយតបចំនួន ៥២១៤សំឡេង ពីអ្នកនិយមលេងអ៊ីនធឺណិតចិនជុំវិញពិភពលោក ដោយមានអ្នកចូលរួមច្រើនជាង ៦៨,១៦ភាគរយឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលទទួលខុសត្រូវចម្បង ហើយគួរតែទទួលខុសត្រូវចំពោះ ការផ្ទុះឡើងនៃជម្លោះ” ហើយ ៣៩,២៤ ភាគរយជឿថា ជម្លោះនឹងបន្តសម្រាប់រយៈពេលដ៏យូរជាងនេះនៅអាំងតង់ស៊ីតេបច្ចុប្បន្នរបស់វា។

ប្រទេសចិន គឺជាប្រទេសមួយដែលមានជំហរអព្យាក្រឹត និងមិនបានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនោះទេ ប៉ុន្តែភាគីពាក់ព័ន្ធផ្សេងទៀតរួមមានរុស្ស៊ី អ៊ុយក្រែន បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក សុទ្ធតែរំពឹងថា ប្រទេសចិន នឹងដើរតួនាទីធំជាងនេះ ដើម្បីបម្រើការទាមទាររបស់ពួកគេ សម្រាប់ ការសម្រុះសម្រួល ឬជួយពួកគេដាក់សម្ពាធដល់សត្រូវរបស់ពួកគេនៅក្នុងជម្លោះនេះ។ គំនិតនៃសង្គមចិន មានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនក្នុងការយល់ពីអ្វីដែលចិនអាចធ្វើបាន និងនឹងធ្វើសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធីនាពេលអនាគត។

ជាង ៨៤ ,៨ ភាគរយនៃអ្នកចូលរួមបានរកឃើញថា ជម្លោះរុស្ស៊ី – អ៊ុយក្រែ នមានផលប៉ះពាល់តិចតួច ឬគ្មានទាល់តែសោះលើជីវិតប្រចាំថ្ងៃរបស់ពួកគេ ៦៤,៣៨ ភាគរយនៃពួកគេយល់ឃើញថា ផលប៉ះពាល់ដ៏ធំបំផុតនៃជម្លោះគឺ “ការឈ្លោះប្រកែកគ្នារវាងមនុស្ស ដែលមានទស្សនៈខុសៗគ្នាលើ ជម្លោះរុស្ស៊ី-អ៊ុយក្រែននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ឬក្នុងជីវិតពិតរបស់ពួកគេ” ហើយ ៤៥,៩ ភាគរយបានរកឃើញថា ការផ្លាស់ប្តូរតម្លៃថាមពលបានប៉ះពាល់ដល់ថ្លៃរស់នៅរបស់ពួកគេ។

លោក Li Haidong សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកិច្ចការបរទេសចិនបានឲ្យដឹងថា នេះបង្ហាញថា ប្រជាជនចិន មិនដូចជនជាតិអឺរ៉ុបនោះទេ ដែលរងផលប៉ះពាល់ និងព្រួយបារម្ភយ៉ាងខ្លាំងពីជម្លោះក្នុងវិស័យដូចជា វិបត្តិជនភៀសខ្លួន វិបត្តិថាមពល និងអាហារ ក៏ដូចជាការភ័យខ្លាចនៃការកើនឡើង និងជម្លោះនុយក្លេអ៊ែរដែលអាចកើតមាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top