បរទេស៖យោងតាមការបញ្ជាក់ដោយលោករដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែនលោក Dmitry Kuleba កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានលើកឡើងថាប្រទេសចិនបានប្រកាសបង្ហាញ នូវធាតុចូលដ៏សំខាន់ៗ ជាច្រើនជាផ្នែកមួយនៃផែនការដើម្បីកសាងសន្តិភាព រវាងរុស្សីនិងអ៊ុយក្រែន។
លោករដ្ឋមន្ត្រីរូបនេះបានបន្តទៀតថា លោកបានទទួលនូវការចែករំលែកជាច្រើនក្រោយជំនួប ជាមួយនឹងមន្ត្រីកំពូល របស់ចិនគឺលោករដ្ឋមន្ត្រីការបរទេសចិន Wang Yiកាលពីពេលថ្មីៗនេះ។
លោក Kuleba បានពោលបែបនេះថា៖លោក Wang Yi បានចែករំលែកជាមួយខ្ញុំនូវធាតុសំខាន់ដែលចិន បានមើលឃើញ សម្រាប់ រៀបចំកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងរុស្សី នៅឯកិច្ចប្រជុំជាមួយនឹងអង្គការណាតូ និងសហភាពអឺរ៉ុប នាទីក្រុងប្រ៊ូលស៊ែល។
ទោះបីជាយ៉ាងណាក្តីលោករដ្ឋមន្ត្រី Kuleba រូបនេះមិនបានធ្វើការបកស្រាយលំអិតនូវអ្វីដែលគាត់បាន ទទួលពីលោក រដ្ឋមន្ត្រី Wang Yi ឡើយប៉ុន្តែនឹងផ្តល់អទិភាពការងារចំបាច់ទៅលើរូបមន្តដែលទទួលបានពីប្រធានាធិបតី Vladmir Zelensky ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី