ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សម្រេចដាក់អតីតបក្សនយោបាយ ដ៏ធំមួយឲ្យនៅក្រៅច្បាប់

បរទេស៖ គណបក្សនយោបាយរបស់ អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovich ដែលគ្រាមួយធ្លាប់ជាគណបក្សនយោបាយ ដ៏ធំបំផុតរបស់ប្រទេសនោះ ត្រូវបានរដ្ឋាភិបាលក្រុងគៀវបច្ចុប្បន្ន ប្រកាសដាក់ឲ្យនៅក្រៅច្បាប់ហើយ។

រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានធ្វើការចោទប្រកាន់ទៅគណបក្សមួយនេះថា បានធ្វើការចុះកិច្ចព្រមព្រៀង ខុសច្បាប់ជាមួយនឹងរុស្សីកាលពីឆ្នាំ២០១០ ព្រមទាំងបទឧក្រិដ្ឋកម្មប្រឆាំងទៅនឹង រដ្ឋប្រហារឆ្នាំ២០១៤ ដែលគ្រានោះមានការគាំទ្រដោយអាមេរិក ដើម្បីបណ្តេញលោក Yanukovich។

គួរឲ្យដឹងដែរថា ការប្រកាសបណ្តេញចេញ គណបក្សនយោបាយ និងដាក់ឲ្យនៅក្រៅច្បាប់នេះ បានធ្វើឡើងនៅក្រោយតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់លោក Joe Biden ដែលក្នុងនោះលោក Biden ក៏បានធ្វើការលើកសរសើរយ៉ាងខ្លាំង ទៅលើប្រជាធិបតេយ្យ ក្នុងប្រទេសនេះផងដែរ។

គួរឲ្យដឹងដែរកិច្ចព្រមព្រៀងឆ្នាំ២០១០ ដែលត្រូវបានចុះហត្ថលេខានៅ Kharkov គឺជាកិច្ចព្រមព្រៀង ដើម្បីអាចបន្តធ្វើការជួលទីតាំង កងទ័ពជើងទឹករុស្សីនៅក្នុងតំបន់ Crimea ទៅដល់ឆ្នាំ២០៤២ និងអាចផ្តល់អ៊ុយក្រែនវិញ ជាការបញ្ចុះតម្លៃនូវការផ្គត់ផ្គង់ហ្គាស ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top