ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ខុសច្បាប់ជាង៥០០នាក់ ត្រូវបានជួយសង្គ្រោះ ចេញឆ្នេរសមុទ្រទុយនេស៊ី

ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Houcemeddine Jbabli អ្នកនាំពាក្ យឆ្មាំជាតិ ទុយនេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍គ្មានឯកសារសរុបចំនួន៥៦៩នាក់ ត្រូវបានជួយសង្គ្រោះចេញ ពីឆ្នេរសមុទ្រទុយនេស៊ី ខណៈដែលព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអ៊ីតាលី ។

លោក Jbabli បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងបាតុភូត នៃអន្តោប្រវេសន៍ខុសច្បាប់ ការប៉ុនប៉ងធ្វើអន្តោប្រវេសន៍ខុសច្បាប់ចំនួន១១ត្រូវបានលុបចោលកាលពីយប់ថ្ងៃចន្ទ” ។

របាយការណ៍បានដាក់ថា ក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះ រួមមានជនជាតិទុយនេស៊ី២០នាក់ និងមនុស្ស៥៤៩ នាក់ដែលមានសញ្ជាតិអាហ្វ្រិកផ្សេងៗគ្នា ។

ដោយមានទីតាំងនៅកណ្តាលមេឌីទែរ៉ាណេ ទុយនេស៊ី គឺជាចំណុចឆ្លងកាត់ដ៏ពេញនិយមបំផុតមួយ សម្រាប់ការធ្វើ អន្តោប្រវេសន៍ខុសច្បាប់ទៅកាន់អឺរ៉ុប ។

គេបានដឹងថា ចំនួនជនអន្តោរប្រវេសន៍ខុសច្បាប់ ដែលប៉ុនប៉ងចូលទៅដល់ប្រទេសអ៊ីតាលីតាមរយៈ ទុយនេស៊ី បានកើនឡើង បើទោះបីជាមានវិធាន ការតឹងរ៉ឹងដោយអាជ្ញាធរទុយនេស៊ី ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍ ខុសច្បាប់ក៏ដោយ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top