ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា បង្កើនការស្រាវជ្រាវ អំពីវិទ្យាសាស្រ្តមូលដ្ឋាន ដោយប្រាកដប្រជា ពង្រឹងនិងពង្រីកមូលដ្ឋាន ស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ដោយឯករាជ្យម្ចាស់ការ

ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុនីស្តចិន បានបើកកិច្ចប្រជុំពិភាក្សាទី៣ ស្តីពីការបង្កើនការស្រាវជ្រាវ អំពីវិទ្យាសាស្រ្តមូលដ្ឋាន នៅរសៀលថ្ងៃទី២១ខែកុម្ភៈ ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ការបង្កើនការស្រាវជ្រាវ អំពីវិទ្យាសាស្រ្តមូលដ្ឋាន គឺ ជាតម្រូវការចាំបាច់ដើម្បីសម្រេចភាព ឯករាជ្យម្ចាស់ការផ្នែកបច្ចេកវិទ្យា ប្រកបដោយកម្រិតខ្ពស់ ហើយក៏ជាផ្លូវតែមួយគត់ ដើម្បីកសាង ប្រទេសខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើពិភពលោក ។
គណៈកម្មការបក្សនិងរដ្ឋ បាល គ្រប់ជាន់ថ្នាក់ត្រូវដាក់បញ្ចូល ការសិក្សាអំពីវិទ្យាសាស្រ្តមូលដ្ឋាន ក្នុងរបៀបវារៈដ៏សំខាន់ នៃការងារបច្ចេកវិទ្យា បង្កើនការសម្របសម្រួល និងការគាំទ្រផ្នែកគោល នយោបាយ ដើម្បីជំរុញឱ្យការសិក្សា អំពីវិទ្យាសាស្រ្តមូលដ្ឋាន សម្រេចការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ ។

លោក Xi Jinpingបានគូសបញ្ជាក់ថា បក្សនិងរដ្ឋយកចិត្តទុកដាក់លើការងារ សិក្សាអំពីវិទ្យាសាស្រ្តមូលដ្ឋានជាប់រហូត ។ បន្ទាប់ពីការបង្កើតប្រទេសចិនថ្មី ជាពិសេសបន្ទាប់ពីការធ្វើកំណែទម្រង់ និងបើកទូលាយមក ការសិក្សាអំពីវិទ្យាសាស្រ្តមូលដ្ឋាន របស់ចិនបានទទួល សមិទ្ធផលដ៏សំខាន់ ។ បច្ចុប្បន្ន នវានុវត្តន៍ផ្នែកបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មជុំថ្មីមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ការឆ្លើយតបនឹងការប្រកួតប្រជែង ផ្នែកបច្ចេកវិទ្យាអន្តរជាតិ និងការសម្រេចភាពឯករាជ្យម្ចាស់ ការកម្រិតខ្ពស់ ជំរុញការបង្កើតរចនាសម្ព័ន្ធអភិវឌ្ឍន៍ថ្មី និងសម្រេចការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ គឺតម្រូវឱ្យយើងបង្កើនការស្រាវជ្រាវ អំពីវិទ្យាសាស្រ្តជាមូលដ្ឋាន និងដោះស្រាយបញ្ហាបច្ចេកទេសគន្លឹះពីប្រភពដើមនិង ពីស្រទាប់ខាងក្រោម៕

To Top