គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបង្ហាញការវាយប្រហារចំពោះផែនការរបស់ប្រទេសចិន ក្នុងការសម្របសម្រួលសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃអង្គារ ប៉ុន្មានថ្ងៃមុនពេលសង្គ្រាមរបស់ពួកគេឈានដល់រយៈពេលមួយឆ្នាំ។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង គ្រោងនឹងថ្លែង “សុន្ទរកថាសន្តិភាព” នៅចំពោះមុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រយ៉ាងពិតប្រាកដមួយឆ្នាំបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពានអ៊ុយក្រែន។
ក្នុងអំឡុងពេលសុន្ទរកថារបស់លោក លោកត្រូវបានគេរំពឹងថា នឹងស្នើផែនការដើម្បីឈានដល់សន្តិភាពរវាងប្រទេសទាំងពីរ ដែលបន្តការប្រយុទ្ធដើម្បីគ្រប់គ្រងលើទឹកដីអ៊ុយក្រែនភាគខាងកើតប្រទេស។
ព័ត៌មានលម្អិតអំពីផែនការពីលោក ស៊ី ជីនពីង ដែលបានសម្តែងការអាណិតអាសូរ ចំពោះប្រទេសរុស្ស៊ី ចំពេលមានប្រតិកម្មយ៉ាងទូលំទូលាយជុំវិញសង្រ្គាម នៅតែមានកម្រិត ប៉ុន្តែវាគឺជាសញ្ញាចុងក្រោយបំផុតនៃប្រទេសចិន ដែលកំពុងធ្វើការដើម្បីក្លាយជាអ្នកលេងការទូតដ៏សំខាន់មួយ បើទោះបីជាទំនាក់ទំនងដ៏តានតឹងជាមួយមហាអំណាចផ្សេងទៀតរួមទាំងសហរដ្ឋអាមេរិកក៏ដោយ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែនហាក់ដូចជាច្រានចោលផែនការសន្តិភាពដ៏មានសក្តានុពលណាមួយពីលោក ស៊ី ជីនពីង នេះបើយោងតាមសារព័ត៌មានអ៊ុយក្រែន Ukrainska Pravda ។
ផ្ទុយទៅវិញ លោកបានចង្អុលទៅផែនការសន្តិភាពផ្ទាល់ខ្លួនរបស់លោក ដែលមហាសន្និបាតអង្គការសហប្រជាជាតិកំណត់នៅថ្ងៃព្រហស្បតិ៍ដើម្បីបោះឆ្នោត។
លោកបានលើកឡើងថា “វាហាក់ដូចជាខ្ញុំថាឯកសាររបស់យើង “រូបមន្តសន្តិភាព” របស់យើង ដែលត្រូវបានគាំទ្រដោយរដ្ឋមួយចំនួនធំរួចហើយ ហើយយើងរំពឹងថា ពួកគេនឹងគាំទ្រវានៅថ្ងៃទី២៣ នៅពេលដែលនឹងមានកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងការបោះឆ្នោត៕ប្រែសម្រួល ឈូក បូរ៉ា