ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិកមួយរូបថា ទស្សនកិច្ចរបស់លោក Joe Biden ទៅកាន់ប្រទេសអ៊ុយក្រែន គឺជាការប្រមាថ ចំពោះពលរដ្ឋអាមេរិកគ្រប់រូប

បរទេស៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់ប្រទេសអ៊ុយក្រែន គឺជាការប្រមាថចំពោះជនជាតិអាមេរិកគ្រប់រូប។ លោក Paul Gosar សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានប្រកាសកាលពីថ្ងៃចន្ទបែបនេះ។ ក្រោមការផ្តល់លុយរាប់រយពាន់លានដុល្លារដែលគាត់បានប្រគល់ឱ្យទីក្រុងគៀវ នៅពេលនេះលោក Biden ត្រូវបានរិះគន់យ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋសម្រាប់ការដោះស្រាយឧបទ្ទវហេតុគីមីដ៏មហន្តរាយនៅលើទឹកដីសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានធ្វើទស្សនកិច្ចដោយមិនបានប្រកាសមួយទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ជាកន្លែងដែលលោកបានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ថា រដ្ឋបាលរបស់លោកកំពុងត្រៀមកញ្ចប់ជំនួយយោធាចំនួន ៥០០ លានដុល្លារសម្រាប់កងកម្លាំងរបស់លោក Zelensky ។ រដ្ឋបាលរបស់លោក Biden បានប្រគល់ជំនួយយោធាជិត ៣០ពាន់លានដុល្លារដល់លោក Zelensky ចាប់តាំងពីខែកុម្ភៈឆ្នាំមុន ហើយបានត្រៀមទុកច្រើនជាង ១១០ ពាន់លានដុល្លារសម្រាប់ការបន្តជំនួយផ្នែកយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែនថែមទៀត។

លោក Gosar បានសរសេរថា «លោក Joe Biden ធ្វើទស្សនកិច្ចនៅអ៊ុយក្រែនគឺជាការប្រមាថពលរដ្ឋអាមេរិកគ្រប់រូប ជាពិសេសប្រជាជនប៉ាឡេស្ទីនខាងកើត រដ្ឋ Ohio»។ លោកថា «អ៊ុយក្រែនមិនមែនជាមិត្តរបស់យើងទេ ហើយរុស្ស៊ីក៏មិនមែនជាសត្រូវរបស់យើងដែរ»។

លោក Gosar បានប្រឆាំងយ៉ាងខ្លាំងក្លាយចំពោះការចំណាយទៅលើអ៊ុយក្រែនរបស់លោក Biden ហើយបានឧបត្ថម្ភដំណោះស្រាយមួយកាលពីដើមខែនេះ ដែលនឹងបញ្ឈប់ជំនួយរបស់សហរដ្ឋអាមេរិកដល់ទីក្រុងគៀវ ។ ដំណោះស្រាយដែលចុះហត្ថលេខាដោយសមាជិក១១រូបនៃក្រុមប្រឆាំងអន្តរាគមន៍ ‘Freedom Caucus’ គឺបានអំពាវនាវឱ្យរុស្ស៊ីនិងអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងសន្តិភាព៕ប្រែសម្រួលៈ ណៃ តុលា

To Top