ព័ត៌មានអន្តរជាតិ

FSB ៖ រុស្ស៊ីមិនបានផ្តល់ការធានាសន្តិសុខ ដល់លោក Joe Biden អំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងគៀវ នោះទេ

បរទេស៖ លោក Alexander Bortnikov ប្រធានសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូមិនបានផ្តល់ការធានាសន្តិសុខដល់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ទៅកាន់ទីក្រុងគៀវកាលពីថ្ងៃចន្ទ នោះទេ។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ក៏បានប្រាប់ទីក្រុងម៉ូស្គូ ផងដែរអំពីដំណើរទស្សនកិច្ចនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយមុននេះ អំពី “ការធានាសុវត្ថិភាព” សម្រាប់មេដឹកនាំសហរដ្ឋអាមេរិក ពីសំណាក់ប្រទេសរុស្ស៊ី ខណៈដែលលោកបានធ្វើអត្ថាធិប្បាយក្នុងដំណើរទស្សនកិច្ចនេះ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ក៏បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងដល់ប្រទេសរុស្ស៊ីអំពីដំណើរទស្សនកិច្ចជាមុនសម្រាប់ “គោលបំណងផ្សះផ្សារ” ។ យ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីការឆ្លើយតបរបស់រុស្ស៊ីទេ។

លោក Bortnikov បាននិយាយបន្ទាប់ពីសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ទៅកាន់សមាជិកសភារុស្ស៊ីថា “សហរដ្ឋអាមេរិកបានជូនដំណឹងដល់ប្រទេសរុស្ស៊ីអំពីដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ទីក្រុងគៀវដែរ គឺ តាមរយៈមធ្យោបាយការទូត” ។ “យើងមិនបានផ្តល់ការធានាសុវត្ថិភាពណាមួយទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top