ព័ត៌មានអន្តរជាតិ

CNN ៖ រុស្ស៊ីបានសាកល្បង មីស៊ីលនុយក្លេអ៊ែរ ចំពេលលោក Joe Biden ធ្វើដំណើរទៅអ៊ុយក្រែន

បរទេស៖ ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ពីរនាក់ ដែលមិនបញ្ចេញឈ្មោះថា រុស្ស៊ីបានសាកល្បង មីស៊ីលនុយក្លេអ៊ែរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Joe Biden នៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រសិនបើវាបានជោគជ័យ មន្ត្រីបាននិយាយថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន នឹងថ្លែងការសាកល្បង នុយក្លេអ៊ែរនេះ នៅក្នុងការថ្លែងសុន្ទរកថា ប្រចាំឆ្នាំរបស់លោក។ ផ្ទុយទៅវិញ លោក ពូទីន បានប្រកាសពីការផ្អាកការ ចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញា កំណត់អាវុធនុយក្លេអ៊ែរ ចុងក្រោយរបស់អាមេរិក និងរុស្ស៊ី ហើយបានបញ្ជាឱ្យកងកម្លាំង នុយក្លេអ៊ែររបស់លោកត្រៀមខ្លួន សម្រាប់ការប្រណាំងសព្វាវុធថ្មី ។

ទីក្រុងមូស្គូបានជូនដំណឹង ដល់ក្រុងវ៉ាស៊ីនតោនអំពីការបាញ់ សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប Sarmat របស់ខ្លួនតាមរយៈខ្សែបន្ទាត់បន្ថយជម្លោះ នេះបើតាម CNN បានដកស្រង់ សម្តីមន្ត្រីម្នាក់បាននិយាយ ។

មន្ត្រីសហរដ្ឋអាមេរិក ក៏បានប្រើប្រាស់បណ្តាញទំនាក់ទំនងផងដែរ កាលពីយប់ថ្ងៃអាទិត្យ នៅពេលដែលពួកគេបានជូនដំណឹង ដល់ប្រទេសរុស្ស៊ីអំពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Biden ទៅកាន់ទីក្រុង គៀវ ជាច្រើនម៉ោងជាមុន៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top