ព័ត៌មានអន្តរជាតិ

គំនិតការផ្លាស់ប្តូរ អរិយធម៌ របស់លោកXi Jinping

នាពេលថ្មីៗនេះ លោកXi Jinpingបានឆ្លើយតបសំបុត្រ របស់សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ Athens និងបញ្ញវន្តក្រិក ផ្សេងទៀត ព្រមទាំងសម្តែង ការអបអរសាទរ ចំពោះការបង្កើតមជ្ឈមណ្ឌល សិក្សារៀនសូត្រ អរិយធម៌ចិន-ក្រិកទៅវិញទៅមក ។

លោកXi Jinpingបានលើកឡើងថា អរិយធម៌ចិនមានប្រវត្តិសាស្ត្រយូរលង់ ហើយអរិយធម៌ក្រិកបុរាណ មានឥទ្ធិពលយ៉ាងទូលំទូលាយ ។ នៅក្នុងសំបុត្រឆ្លើយតប លោកXi Jinping បានប្រើពាក្យប្រៀបប្រដូចនឹង “សួនផ្ការាប់រយ ” ដើម្បីចង្អុលបង្ហាញថា នៅក្នុងដំណើរការយូរលង់ ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ជនជាតិនានា បានបង្កើត អរិយធម៌ដែលមានលក្ខណៈពិសេស និងនិមិត្តសញ្ញារបស់ខ្លួន ហើយបង្កើតសួនផ្ការាប់ រយដោយមានពណ៌ចម្រុះ របស់អរិយធម៌មនុស្សជាតិ ។

ចាប់តាំងពីសមាជបក្ស កម្មុយនីស្តចិនលើកទី១៨មក លោកXiJinping បានអធិប្បាយសារៈសំខាន់ របស់ការផ្លាស់ប្តូរអរិយធម៌ ដោយបានគូរគំនូរ ស្រស់ស្អាតទៅកាន់ពិភពលោក អំពីការផ្លាស់ប្តូរនិងរៀនសូត្រគ្នានៃអរិយធម៌ និងមានសហគមន៍រួមវាសនា របស់មនុស្សជាតិមួយផ្ទាំង។
យើងត្រូវតែជំរុញឱ្យអរិយ ធម៌ខុសគ្នា គោរពគ្នា ទៅវិញទៅមក មានសុខដុមនីយកម្ម ធ្វើឱ្យការផ្លាស់ប្តូរនិងរៀនសូត្រ ទៅវិញទៅមកក្លាយទៅជាស្ពាន ដែលបង្កើន ចំណងមិត្តភាព របស់ប្រជាជន នៃប្រទេសនានា និងកម្លាំងចលករ ដែលជំរុញឱ្យសង្គមមនុស្សជាតិ វិវឌ្ឍរីកចម្រើន និងចំណងគាំពារសន្តិភាព ពិភពលោក ។

យើងត្រូវតែកសាងយ៉ាងសកម្ម នូវស្ពានផ្លាស់ប្តូរនិងរៀនសូត្រ ទៅវិញទៅមកនៃអរិយធម៌ខុសគ្នា ហើយបង្កើតនិម្មាបនកម្មផ្លាស់ប្តូរ វប្បធម៌មនុស្សជាតិបែបពហុអន្តរកម្ម ។
ប្រទេសចិនផ្តួចផ្តើម “ចុះសម្រុងតែមិនដូចគ្នា” ឯសហភាពអឺរ៉ុបលើកឡើង “ពហុនិយម” ។ ប្រទេសចិននិងសហភាពអឺរ៉ុប ត្រូវតែរួមគ្នាខិតខំប្រឹងប្រែង ដើម្បីជំរុញអរិយធម៌ខុសគ្នា មានសុខដុមនីយកម្មនៅពិភពលោក ៕

To Top