ព័ត៌មានអន្តរជាតិ

អឺរ៉ុបបរាជ័យ ក្នុងការសម្រេចចិត្ត ដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្សី

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុប បានបរាជ័យ ក្នុងការព្រមព្រៀង ទៅលើការដាក់ចេញ នូវទណ្ឌកម្មថ្មីប្រឆាំង ទៅនឹងប្រទេសរុស្សី ដែលជាទណ្ឌកម្មគេជឿជាក់ថា នឹងប្រើប្រាស់សម្រាប់អនុវត្តឲ្យចំ ពេលនៃខួប១ឆ្នាំនៃការចាប់ផ្តើមប្រតិបត្តិការ យោធាដោយប្រទេសរុស្សី។

ប្រភពដែល សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ ក្រុមអ្នកកាសែតថា ៖ មកដល់ពេលនេះ នៅមានបញ្ហាសេសសល់ជាច្រើនទៀត ដែលមិនទាន់ត្រូវបានដោះស្រាយ នៅឡើយរូមមានទាំងបញ្ហាកៅស៊ូ របស់រុស្សីព្រមទាំងបញ្ហាទ្រព្យសម្បត្តិ របស់រុស្សីដែលមាននៅក្នុងតំបន់អឺរ៉ុបជាដើម។

ប្រភពដដែល បានបន្តទៀតថា ទោះបីជាយ៉ាងណាក្តី កិច្ចពិភាក្សាគ្នាបន្ថែមទៀត រវាងក្រុមអ្នកតំណាង របស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប នឹងត្រូវផុតកំណត់ត្រឹមថ្ងៃព្រហស្បតិ៍នេះ។

កាលពីថ្ងៃចន្ទអឺរ៉ុប បានសម្រេចបាន ត្រឹមតែការបន្ថែមពេលវេលា១ឆ្នាំទៀត សម្រាប់កញ្ចប់ទណ្ឌកម្មចាស់ប្រឆាំង នឹងប្រទេសរុស្សីហើយក្នុងនោះ លោកប្រធានក្រុម ប្រឹក្សាអឺរ៉ុប Charles Michel បានទទួលស្គាល់ដែរ ហើយថាទណ្ឌកម្មប្រឆាំង ដែលបានធ្វើឡើងស្ទើរគ្រប់វិធីសាស្ត្រ និងគ្រប់វិស័យរបស់រុស្សី ទៅហើយប៉ុន្តែនៅតែមិនទាន់ មានប្រសិទ្ធភាពហើយក៏មិនសូវ ជាមានជម្រើសអ្វី ផ្សេងលើសពីនេះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top