ព័ត៌មានអន្តរជាតិ

លោក Biden ៖ ការសម្រេចចិត្ត របស់រុស្សីគឺជាកំហុស ដ៏ធ្ងន់ធ្ងរបំផុត

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការលើកឡើង អំពីការសម្រេចចិត្ត របស់រុស្សីក្នុងការដកខ្លួនចេញ ពីសន្ធិសញ្ញាកាត់បន្ថយអាវុធ នុយក្លេអ៊ែរ​​ New Start nuclear arms treatyថាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។

ប្រធានាធិបតីរុស្សី លោក Vladimir Putin បានប្រកាស កាលពីថ្ងៃអង្គារថា ប្រទេសរុស្សីនឹងធ្វើការដកខ្លួនចេញ ពីកិច្ចព្រមព្រៀងដ៏ធំមួយ ។ កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១០ ដើម្បីអាចកំណត់ចំនួនក្បាលគ្រាប់ នុយក្លេអ៊ែរ រវាងរុស្សី និងអាមេរិក ព្រមទាំងអាចផ្តល់សិទ្ធឲ្យគ្នាទៅវិញ ទៅមក ក្នុងការចុះត្រួតពិនិត្យសកម្មភាព ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរទៀតផង។

សេចក្តីថ្លែងការណ៍ របស់លោក Biden ត្រូវបានធ្វើឡើង នៅអំឡុងពេល ដែលលោកបានចូលរួមកិច្ចប្រជុំ ជាមួយនឹងបណ្តាសម្ព័ន្ធណាតូ សំខាន់ៗនៅក្នុងប្រទេសប៉ូឡូញ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។

បណ្តាប្រទេសក្នុងរដ្ឋភាគខាងកើតអឺរ៉ុប ដែលត្រូវបានគេស្គាល់ឈ្មោះថា THe Burcharest Nine បានបង្ហាញ នូវជំហថ្កោលទោស ដូចគ្នាៗប្រឆាំងទៅនឹងប្រទេសរុស្សី ចំពោះការសម្រេចចិត្តបើកប្រតិបត្តិការយោធា ពិសេសទៅលើប្រទេសអ៊ុយក្រែន អស់រយៈពេល១ឆ្នាំកន្លងមកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top