ព័ត៌មានអន្តរជាតិ

ជប៉ុន ថាអាមេរិក​ ចេញ​សេចក្តីថ្លែងការណ៍​ G7 ខុសលើ​រុស្ស៊ី

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រសួងការបរទេសជប៉ុន កាលពីថ្ងៃពុធបានបដិសេធសេចក្តីថ្លែងការណ៍រួមរបស់ក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ ហៅកាត់ថា (G7) ដែលថ្កោលទោសរុស្ស៊ី ដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។

ក្រសួងបានឲ្យដឹងថា ប្រទេសជប៉ុន មិនបានចេញសេចក្តីថ្លែងការណ៍បែបនេះទេ ហើយក្រសួងក៏បានទំនាក់ទំនងអំពីកំហុសជាក់ស្តែងទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ។

យោងតាមក្រសួងនេះបានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្ញើសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស G7 ដោយច្រឡំ ដែលសន្មតថាចាប់ពីខែតុលា ឆ្នាំ២០២២ ទៅកាន់សារព័ត៌មាន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន រួមទាំងទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានដកអត្ថបទចេញដោយផ្អែកលើសេចក្តីថ្លែងការណ៍ខុសកាលពីល្ងាចថ្ងៃពុធ។ ប្រទេសជប៉ុន គឺជាប្រធានប្ដូរវេននៃ G7 នៅឆ្នាំនេះ ហើយកិច្ចប្រជុំកំពូល G7 នឹងធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា៕ប្រែសម្រួល ឈូក បូរ៉ា

To Top