ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន គោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ទាំងអស់​​ ចាប់តាំងពីសង្គ្រាម ជាមួយរុស្ស៊ី

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ទាំងអស់ ចាប់តាំងពីសង្គ្រាមជាមួយរុស្ស៊ី បានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន ។

នៅក្នុងសារដ៏រំជួលចិត្តមួយ ដែលត្រូវបានបង្ហោះមួយថ្ងៃ មុនថ្ងៃគម្រប់ខួបឆ្នាំនៃការលុកលុយ លោកបានថ្លែងថា អ៊ុយក្រែននឹងកាន់កាប់ទីក្រុងម៉ូស្គូ ដើម្បីទទួលខុសត្រូវចំពោះ “ការភ័យខ្លាចទាំងអស់ ការសម្លាប់ទាំងអស់ ការធ្វើទារុណកម្មទាំងអស់” ។

ករណីនេះបានកើតឡើង នៅគ្រាដែលសេវាស៊ើបការណ៍សម្ងាត់ របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសនេះកំពុងត្រូវបានព្រមានដើម្បីរំពឹងថា ការវាយប្រហារដោយមីស៊ីល នឹងស្របពេលថ្ងៃខួបគម្រប់ នៃការវាយប្រហារ ។

អង្គការសហប្រជាជាតិ ត្រូវបានគេរំពឹងថា នឹងអនុម័តដំណោះស្រាយដែលថ្កោលទោស ការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែននិងអំពាវនាវ ឱ្យមានសន្តិភាពឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។

ការឈ្លានពានរបស់រុស្ស៊ី ត្រូវបានពិពណ៌នាថា ជា “ការប្រមាថ” ដល់មនសិការរួមរបស់ពិភពលោក ដោយអគ្គលេខាធិការនៃសហប្រជាជាតិលោក Antonio Guterres ។

លោក Guterres ក៏បានបរិហារ “ការគំរាមកំហែងដោយចេតនា ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ” ដែលបញ្ជាដោយលោក ប្លាឌីមៀ ពូទីន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top