ព័ត៌មានអន្តរជាតិ

ណាតូចេញ សេចក្តីប្រកាស ព្រមានប្រទេសចិន

បរទេស ៖ អគ្គលេខាធិកា អង្គការ ណាតូ លោក Jens Stoltenberg បានធ្វើការអះអាងថា ប្រទេសចិនកំពុង តែធ្វើការត្រៀមខ្លួនមួយ ជំហានទៀត ក្នុងការជួយគាំទ្រ ទៅដល់ប្រទេសរុស្សី ដែលក្នុងនោះគឺការគាំទ្រ ផ្នែកយោធា ផ្តោតសំខាន់លើ ប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែន តែម្តងទោះបីជារដ្ឋាភិបាលក្រុងប៉េកាំង បានបន្តបដិសេធក្តី ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អន្តរជាតិកាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះលោក Stoltenberg ត្រូវបានសាកសួរថា តើប្លុកដែលអាមេរិកកំពុង ដឹកនាំអាចមើលឃើញដែរថា ប្រទេសចិនប្រហែលជា កំពុងបន្តផ្តល់ជំនួយជាយោធា និងសព្វាវុធយ៉ាងច្រើន ទៅឲ្យប្រទេសរុស្សី។

ឆ្លើយតប ទៅនឹងសំណួរនេះ លោកបានពន្យល់ថា ៖ ពួកយើងអាចមើលឃើញសញ្ញាខ្លះៗ ហើយថាពួកគេប្រហែល ជាបានរៀបចំផែនការ បែបនេះមែនហើយប្រាកដណាស់ណាតូ និង សហរដ្ឋអាមេរិក ក៏បានប្រកាសព្រមានរួចរាល់ ហើយដែរ ចំពោះកិច្ចការងារនេះ ពីព្រោះថាវ គឺជារឿងដែលមិនគួរ នឹងកើតឡើងនោះទេ ដោយសារចិន មិនគួរពាក់ព័ន្ធទៅនឹង ជម្លោះនៅអ៊ុយក្រែននោះឡើយ។

ប្រធានអង្គការណាតូរូបនេះ ក៏បានធ្វើការព្រមានទៅកាន់ បណ្តាប្រទេសដទៃទៀត មិនគួរពាក់ព័ន្ធនិងយកបញ្ហានេះ ជាចំណាត់ខ្នាំងទាំង ដែលខ្លួនបានប្រកាសម្តង ហើយម្តងទៀតថានឹងផ្តល់ការគាំទ្រ ដល់ទីក្រុងគៀវរហូតដល់អ៊ុយក្រែន ទទួលបានជ័យជំនះក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top