ថ្ងៃទី២១ខែកុម្ភៈ សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុនីស្តចិន បានបើកកិច្ចប្រជុំពិភាក្សា សិក្សាជាសមូហភាពអំពី” ការបង្កើនការស្រាវជ្រាវ អំពីវិទ្យាសាស្រ្តមូលដ្ឋាន” ។ បន្ទាប់ពីបានស្តាប់ការពន្យល់ពីអ្នកជំនាញ លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិន បានធ្វើអត្ថាធិប្បាយដ៏ស៊ីជម្រៅ ចំពោះប្រធានបទនេះ។
តើ“ ការសិក្សាជាសមូហភាព” ជាអ្វី?
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-24_14-41-38.jpg)
ការសិក្សាជាសមូហភាព នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន ជាយន្តការសិក្សាមួយប្រភេទ នៃបក្សកាន់អំណាច ដើម្បីលើកកម្ពស់កម្រិតធ្វើអភិបាលកិច្ចជាតិ និងជាលក្ខណៈពិសេសដ៏ធំមួយ នៃការធ្វើអភិបាលកិច្ច នៃបក្សកុម្មុយនីស្តចិន។ សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស ជាស្រទាប់ធ្វើការសម្រេច នៃបក្សកាន់អំណាចចិន បានរួមគ្នាសិក្សា និងពិភាក្សាពីបញ្ហាគន្លឹះ នៃការអភិវឌ្ឍជាតិចិន និងចំណេះដឹងជំនាញផ្សេងៗ ដែលប៉ះពាល់ដល់ការអភិវឌ្ឍជាតិ ក្នុងបំណងបន្តលើកកម្ពស់ សមត្ថភាពនិងកម្រិត ធ្វើអភិបាលកិច្ចប្រទេសជាតិ ។ ការសិក្សាជាសមូហភាពបែបនេះ ជារៀងរាល់ឆ្នាំនឹងធ្វើឡើងចំនួន ៧ ឬ ៨លើក។
ហេតុអ្វីយកចិត្តទុកដាក់ លើការស្រាវជ្រាវ អំពីវិទ្យាសាស្ត្រមូលដ្ឋាន?
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-24_14-41-43.jpg)
ការស្រាវជ្រាវអំពីវិទ្យាសាស្ត្រមូលដ្ឋាន ជាទីចាប់ផ្តើមតភ្ជាប់ដំណាក់ កាលស្រាវជ្រាវបច្ចេកវិទ្យាពោលគឺ ស្រាវជ្រាវ-អនុវត្ត-ធ្វើការផលិត។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានបញ្ចូល យ៉ាងជ្រាលជ្រៅ ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខណៈការប្រកួតប្រជែង បច្ចេកវិទ្យាអន្តរជាតិ ក៏កាន់តែខ្លាំងឡើង ក្នុងវិស័យបច្ចេកវិទ្យាមូលដ្ឋាន និងបច្ចេកវិទ្យាជឿនលឿន។ ក្រៅពីនេះ សហរដ្ឋអាមេរិកបានញុះញង់ប្រទេសជាសម្ព័ន្ធមិត្តរួមគ្នាប្លុកប្រទេសចិន ដាក់កំហិតលើប្រទេសចិន ដើម្បីទប់ស្កាត់វិស័យបច្ចេកវិទ្យាខ្ពស់របស់ចិន ។ ពេលធ្វើការចាត់ចែងរៀបចំពី រថនាបទអភិវឌ្ឍថ្មីរបស់ប្រទេសចិន លោក Xi Jinping បានផ្តោតសំខាន់ លើការធ្វើច្នៃប្រឌិតថ្មី និងពង្រឹងខាងបច្ចេកវិទ្យា ដោយម្ចាស់ការ ហើយការស្រាវជ្រាវ បច្ចេកវិទ្យាមូលដ្ឋានជា ចំណែកដ៏គន្លឹះមួយ ។ ការយកចិត្តទុកដាក់ ចំពោះការស្រាវជ្រាវបច្ចេកវិទ្យាមូលដ្ឋាន បានបង្ហាញ ឱ្យឃើញថា ពេលធ្វើអភិបាលកិច្ច បក្សកុម្មុយនីស្តចិនផ្តោត សំខាន់ទាំងការដោះស្រាយបញ្ហាសំខាន់ ដោយប្រព័ន្ធនិង គិតគូរយ៉ាងវែងឆ្ងាយ។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-24_14-41-48.jpg)
ការសិក្សាជាសមូហភាព លើកនេះមានអ្វីគួរ ឱ្យកត់សម្គាល់ទៀត?
ប្រទេសចិន នឹងបង្កើនការធានាផ្នែកយន្តការ ការបណ្តាក់ទុន ការបណ្តុះបណ្តាលធនធានមនុស្ស នៃវិស័យស្រាវជ្រាវបច្ចេកវិទ្យាមូលដ្ឋាន ។ លោក Xi Jinping បានលើកឡើង ជាពិសេសថា ៖ «ប្រទេសចិននឹងខិតខំជំរុញ ឱ្យវិស័យបច្ចេកវិទ្យាអន្តរជាតិ ឱ្យបើកទូលាយ មានទំនុកចិត្ត ធ្វើសហប្រតិបត្តិការ ទទួលបានការច្នៃប្រឌិតថ្មី បង្កើតថ្មីដ៏សំខាន់ៗនិងការបំផុស នៃបច្ចេកវិទ្យាស្នូលគន្លឹះ ចំនួនកាន់តែច្រើន ដើម្បីរួមចំណែកកាន់តែធំ និងកាន់តែថ្មីក្នុងការជំរុញ អរិយធម៌មនុស្សជាតិ ។» នេះជាការបង្ហាញក្នុងវិស័យ ស្រាវជ្រាវបច្ចេកវិទ្យាមូលដ្ឋាន នៃទស្សនគំនិតសហគមន៍ រួមវាសនាមនុស្សជាតិ ដែលលោក បានផ្តួចផ្តើម ហើយក៏ជាការបន្តអភិវឌ្ឍ នៃទស្សនៈគំនិត ពិភពលោកស្តីពី ” ទូទាំងពិភពលោកជា មហាគ្រួសារតែមួយ” ដែលប្រជាជនចិន បានប្រកាន់ ខ្ជាប់តាំងពីបុរាណ កាលរហូតមក ។ លោកបានលើកឡើងថា បើមនុស្សជាតិចង់ដោះស្រាយ បញ្ហាលំបាក នៃការអភិវឌ្ឍរួម ត្រូវធ្វើកិច្ច សហប្រតិបត្តិការ អន្តរជាតិនិងការ បើកទូលាយ និងចែករំលែកគ្នាជាងពេលណាៗទាំងអស់។ ប្រទេសចិននឹងបង្កើតវេទិកា ស្រាវជ្រាវនិង សហប្រតិបត្តិការបច្ចេកវិទ្យាមូលដ្ឋាន អន្តរជាតិ នឹងបង្កើតមូលនិធិស្រាវជ្រាវបច្ចេកវិទ្យាចំពោះពិភពលោក នឹងផ្តោតលើបញ្ហាសកលដូចជា ការប្រែប្រួលអាកាសធាតុ សុវត្ថិភាពថាមពល សុវត្ថិភាព ជីវសាស្ត្រ ការប្រើប្រាស់អវកាសក្រៅផែនដីជាដើម ដើម្បីពង្រីកនិងធ្វើឱ្យការ សហស្រាវជ្រាវបច្ចេកវិទ្យា រវាងចិននិងអន្តរជាតិ កាន់តែស៊ីជម្រៅ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)