តាំងពីសមាជបក្ស កម្មុយនីស្តចិន លើកទី ១៨ មក លោក Xi Jinping យកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាព ចំណីអាហារនិង បានដឹកនាំយុទ្ធនាការ” អនុវត្តការសន្សំសំចៃ និងប្រឆាំងនឹងភាពខ្ជះខ្ជាយ” នៅក្នុងសង្គមទាំងមូល ។ លោកមិនត្រឹមតែគូសបញ្ជាក់ ក្នុងសុន្ទរកថា ច្រើនដង ដើម្បីលុបបំបាត់ការ ខ្ជះខ្ជាយអាហារប៉ុណ្ណោះទេ ហើយថែមទាំងធ្វើជាគំរូមួយ ដើម្បីអនុវត្តការសន្សំសំចៃ យ៉ាងតឹងរ៉ឹងក្នុងការងារ និងជីវភាពរស់នៅនិងរក្សា ទម្លាប់រស់នៅ ដែលស៊ូលំបាកនិងសាមញ្ញ ។
ពេលចុះត្រួតពិនិត្យការងារ នៅខេត្តGuangdong លោក Xi Jinping ហូបអាហារប៊ូហ្វេ ម្ហូបធម្មតា ដែលមានផាសុកភាព ហើយមិនខ្ជះខ្ជាយ។
នៅពេលសួរសុខទុក្ខ ប្រជាជនខ្វះខាតនៅស្រុក Fuping ខេត្ត Hebei លោកនិងសមាជិកបក្សសរុបចំនួន ១០ នាក់ បានទទួលទានអាហារពេលល្ងាច “ម្ហូប៤មុខនិងសម្ល១ មុខ” លោកបានផ្ដែផ្ដាំជាពិសេសថា មិនត្រូវការភេសជ្ជៈនិងស្រាទេ ។
ពេលចុះត្រួតពិនិត្យ ការងារនៅស្រុក Zhengding ក្រុង Hebei លោក Xi Jinping បានទទួលទានអាហារ ។ ជាមួយកម្មាភិបាលអតីត យុទ្ធជនចូលនិវត្តន៍ មួយចំនួន ។ អាហារគឺសាមញ្ញណាស់ យោងតាមការចងចាំ របស់បុគ្គលិកក្នុងភោជនីយដ្ឋាន បាយមួយពេលនេះ តម្លៃត្រឹមតែ២០យាន់ប្រាក់ចិន ប៉ុណ្ណោះ ហើយហូបអស់រលីង មិនខ្ជះខ្ជាយឡើយ ។
លោក Xi Jinping ធ្លាប់បានទៅហាងនំប៉ាវ មួយនៅក្រុងប៉េកាំង ហើយបានកុម្ម៉ង់នំប៉ាវស្នូល សាច់ជ្រូកនិងស្លឹមខ្ទឹម ឆាថ្លើមមួយចាននិងស្ពៃខ្មៅមួយមុខ ។ តម្លៃសរុបគឺ ២១ យាន់ប្រាក់ចិន ដែលត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតហៅថា “ឈុតអាហាររបស់ប្រធានរដ្ឋ” ។
ពេលចុះត្រួតពិនិត្យការងារ នៅបង្គោលព្រំដែន ម៉ុងហ្គោលីខាងក្នុង លោក Xi Jinping បានតម្រង់ជួរជាមួយ នឹងឆ្មាំព្រំដែន រងចាំយកអាហារ ។ ម្ហូបសាមញ្ញមួយមុខ ដែលមានប៉េងប៉ោះឆាជាមួយនឹង ពងមាន់បានទាក់ទាញក្រសែភ្នែកខ្លាំងណាស់ ។
ពេលចុះត្រួតពិនិត្យ ការងារនៅស្រុក Lankao ខេត្ត Henan លោកបានញ៉ាំអាហារពិសេសក្នុងស្រុក ដូចជា មីស៊ុបសាច់ពពែ ស៊ុបហឹរ និងមីសរសៃធំជាដើម ។
ពេលត្រឡប់ទៅភូមិ Liangjiahe ខេត្ត Shanxi ដើម្បីសួរសុខទុក្ខពុកម៉ែ បងប្អូនជនរួមជាតិ លោកបានទទួលទានម្ហូបងាយៗ ជាមួយអ្នកភូមិ ។ សាច់ចៀមអាំង មីគោកប្រចាំខេត្តShanxi នំបំពង ល្ពៅស្ងោរ បបរម៉ាថាង… អ្នកភូមិបានហូបបណ្ដើរនិងជជែកលេង ជាមួយលោកប្រធានរដ្ឋបណ្ដើរ ។
ក្រឡេកទៅមើលស្ថានការណ៍បច្ចុប្បន្ននេះ ថ្វីត្បិតតែការផលិតគ្រាប់ធញ្ញជាតិ របស់ចិនមានផលិតផលច្រើនពីមួយឆ្នាំ ទៅមួយឆ្នាំក៏ដោយ ក៏ត្រូវតែរក្សាការយល់ ដឹងអំពីវិបត្តិ នៃសន្តិសុខស្បៀងជានិច្ច ។
តម្កល់ទស្សនៈដែលថា “សន្សំសំចៃធ្វើឱ្យមាន មោទនភាព និងខ្ជះខ្ជាយធ្វើឱ្យមានភាពអាម៉ាស់” វាមិនត្រឹមតែជាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈ ជាយុគសម័យផងដែរ ។ ដូចលោក Xi Jinping បានថ្លែងថា៖ «ទោះបីជាជីវភាពរស់នៅកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃក្ដី ក៏គ្មានសិទ្ធិខ្ជះខ្ជាយដែរ!