ព័ត៌មានអន្តរជាតិ

កម្ពុជា ត្រូវចេញពីបញ្ជីប្រផេះ នៃបណ្តាប្រទេសដែលស្ថិតក្រោមការត្រួតពិនិត្យពិសេស ដើម្បីអនុវត្តស្តង់ដារដើម្បីការពារការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម

បរទេស៖ ក្រុមឃ្លាំមើលឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) បាននិយាយនៅថ្ងៃសុក្រថា ខ្លួនបានដកប្រទេសម៉ារ៉ុក និងកម្ពុជាចេញពីប្រទេសដែលហៅថា “បញ្ជីប្រផេះ” នៃបណ្តាប្រទេសដែលស្ថិតក្រោមការត្រួតពិនិត្យពិសេសដើម្បីអនុវត្តស្តង់ដារដើម្បីការពារការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។

យោងតាម Middle East Online ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា FATF គឺជាអង្គការអន្តររដ្ឋាភិបាលដែលគាំទ្រការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់ស្តង់ដារពិភពលោក និងពិនិត្យមើលថាតើប្រទេសនានាគោរពដែរឬទេ។

ប្រទេស​ម៉ារ៉ុក និង​កម្ពុជា​ លែង​ជា​កម្មវត្ថុ​នៃ​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ដោយ FATF ទៀតហើយ, នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល៕ប្រែសម្រួលៈ ណៃ តុលា

To Top