ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បាញ់មីស៊ីលចំនួប៤គ្រាប់ ក្នុងអំឡុងពេលធ្វើសមយុទ្ធ បង្ហាញពីការវាយប្រហារ ដោយប្រើនុយក្លេអ៊ែរ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល Cruise យុទ្ធសាស្ត្រចំនួន៤ ក្នុងអំឡុងពេលសមយុទ្ធ ដែលត្រូវបានរចនាឡើងដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការធ្វើការវាយប្រហារនុយក្លេអ៊ែរ ប្រឆាំងនឹងកងកម្លាំងអរិភាព ។

សមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងអង្គភាពមីស៊ីល Cruise យុទ្ធសាស្ត្រប្រតិបត្តិការជាក់ស្តែង របស់កងទ័ពប្រជាជនកូរ៉េ ដែលបានបាញ់មីស៊ីល “Hwasal-2” ចំនួន៤គ្រាប់នៅក្នុងតំបន់នៃទីក្រុង Kim Chaek ខេត្ត Hamgyong ខាងជើងឆ្ពោះទៅសមុទ្រ នៃឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សព្វផ្សាយដូច្នេះ ។

គេបានដឹងថា អង្គភាពផ្សេងទៀតបានធ្វើការហ្វឹកហ្វឺន កម្លាំងពន្លត់អគ្គីភ័យនៅកន្លែងរឹង ដោយមិនមានការបាញ់ផ្ទាល់ ។

សេចក្តីការណ៍បានឲ្យដឹងថា មីស៊ីលយុទ្ធសាស្ត្រចំនួន៤គ្រាប់បានបាញ់ដល់គោលដៅ ដែលបានកំណត់ទុកជាមុនបន្ទាប់ពីធ្វើដំណើរតាមគន្លងរាងអេលីបប្រវែង២.០០០ គីឡូម៉ែត្រ និងរាង៨ដែលមានរយៈពេល ១០.២០៨វិនាទីទៅ១០.២២៤វិនាទី។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា សមយុទ្ធនេះបានបង្ហាញពី “ជំហរសង្រ្គាមនៃកម្លាំង ប្រយុទ្ធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលពង្រឹងគ្រប់មធ្យោបាយ សមត្ថភាពវាយប្រហារនុយក្លេអ៊ែរដ៏សាហាវរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងអរិភាព” ៕ 

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top