ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិអង់គ្លេស ត្រៀមបញ្ជូនរថក្រោះ បន្ថែមទៅអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា ចក្រភពអង់គ្លេសបានត្រៀមបញ្ជូនរថក្រោះ Challenger 2 បន្ថែមទៀតពីឃ្លាំងអាវុធរបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wallace បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច រូបថតទៅកាន់មូលដ្ឋានទ័ព Bovington Camp ក្នុងទីក្រុង Dorset ក្នុងសប្តាហ៍នេះ ដែលក្រុមអ្នកបើករថក្រោះ របស់អ៊ុយក្រែនកំពុងទទួលបាន ការបណ្តុះបណ្តាលស្តីពីការប្រើប្រាស់រថក្រោះ Challenger 2s ថា “តើខ្ញុំអាចបើកឱ្យមាន រថក្រោះបន្ថែមទៀតបានទេ? បាទ ខ្ញុំនឹង” ។

កាលពីដើមសប្តាហ៍នេះ ប្រភពនៅ Whitehall បានរអ៊ូរទាំទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ចក្រភពអង់គ្លេសកំពុង “លាក់បាំងកងកម្លាំងរបស់យើង” តាមរយៈការចែកចាយ សព្វាវុធទៅឱ្យអ៊ុយក្រែន ហើយបានចោទប្រកាន់រដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តី គឺលោក Sunak ថាមិនបានធ្វើអ្វីឱ្យបានគ្រប់គ្រាន់រហូតដល់ “ការវិនិយោគលើវិស័យការពារជាតិ” មានការព្រួយបារម្ភ។

លោក Wallace បានស្នើទៅវិមាន 10 Downing Street សម្រាប់ការចំណាយចំនួន ១០ ពាន់លានផោនបន្ថែមទៀត សម្រាប់ការចំណាយលើវិស័យការពារជាតិ បើទោះបីជាចក្រភពអង់គ្លេស ប្រឈមមុខនឹងវិបត្តិថាមពល និងការចំណាយដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាងកន្លះសតវត្សក៏ដោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top