បរទេស ៖ អូស្ត្រាលីញូវស៊ឺឡេន និងអង់គ្លេសកាលពីថ្ងៃសុក្រម្សិលមិញនេះ ជាបន្តបន្ទាប់បានចេញ សេចក្តីប្រកាសជាផ្លូវការ បង្ហាញនូវទណ្ឌកម្មថ្មី របស់ខ្លួនផ្សេងទៀត ដើម្បីប្រឆាំងទៅនឹងប្រទេសរុស្សី ដែលក្នុងនោះសំដៅជាសំខាន់ទៅលើ វិស័យការពារជាតិរុស្សី វិស័យឧស្សាហកម្មនិងធនាគារ។
ក្នុងនោះផងដែរ អង់គ្លេសវិញ គឺបានដាក់បម្រាមលើការនាំ ចេញគ្រប់ប្រភេទឧបករណ៍ទាំងអស់ ដែលប្រើប្រាស់ដោយរុស្សី នៅក្នុងសមរភូមិប្រយុទ្ធ ។ ទណ្ឌកម្មថ្មីលើកនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំពេល នៃគំរប់ខួបមួយឆ្នាំ នៃប្រតិបត្តិការយោធាជាពិសេស របស់រុស្សីទៅលើប្រទេស អ៊ុយក្រែន។
ដោយឡែកញូវស៊ីឡេនវិញ បានដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងក្រុមអ្នកនយោបាយរុស្សី ចំនួន៨៧នាក់និង បូករួមទាំងក្រុមគ្រួសារនិងសមាជិក នៃគណកម្មការកណ្តាលរៀបចំការ បោះឆ្នោតរបស់រុស្សីផងដែរ។
រំលឹកដែរថា រុស្សី បានបញ្ជូនយោធាទៅក្នុងប្រទេសអ៊ុយក្រែន ក្រោមប្រតិបត្តិការយោធាដែលមានឈ្មោះថា ជាប្រតិបត្តិយោធាពិសេស កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕
ប្រែសម្រួល៖ស៊ុនលី