ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានឧ្យដឹងនៅលើបណ្ដាញ Twitter កាលពីយប់ថ្ងៃសុក្រថា សហភាពអឺរ៉ុប បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី១០ ប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីស៊ុយអែតបានឧ្យដឹងថា “កញ្ចប់នេះរួមមានដូចជា ការរឹតបន្តឹងការនាំចេញ ទាក់ទងនឹងទំនិញ និងបច្ចេកវិទ្យាដែលប្រើពីរដង”។
ប្រភពបានឧ្យដឹងថា កញ្ចប់កញ្ចប់ទណ្ឌកម្មនេះ ក៏រួមបញ្ចូលផងដែរនូវ “វិធានការរឹតបន្តឹង គោលដៅប្រឆាំងនឹងបុគ្គល និងអង្គភាព” ដែលបានគាំទ្រដល់ប្រតិបត្តិការ យោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន និងបានបញ្ជូនយន្តហោះដ្រូន សម្រាប់រុស្ស៊ីដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការយោធា។
រដ្ឋជាសមាជិកសហភាព អឺរ៉ុបបានដាក់ “ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត និងទូលំទូលាយបំផុតមិនធ្លាប់មាន” ដើម្បីគាំទ្រអ៊ុយក្រែន។ ការអនុម័តចុងក្រោយ នៃទណ្ឌកម្មត្រូវបានរំពឹងទុកនៅថ្ងៃសៅរ៍ នៅពេលដែលព័ត៌មានលម្អិត នឹងត្រូវបានបោះពុម្ពដោយសហភាពអឺរ៉ុប។
កញ្ចប់ដែលបានស្នើឡើង ដែលបានប្រកាសកាលពីពាក់កណ្តាលខែកុម្ភៈ បង្ហាញពីការហាមឃាត់ការនាំចេញ ផលិតផលបច្ចេកវិទ្យាសំខាន់ៗ និងឧស្សាហកម្មដែលមានតម្លៃ ១១ពាន់លានអឺរ៉ូ (១១,៦ពាន់លានដុល្លារ) ទៅកាន់ប្រទេសរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា