ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បន្ដរក្សាភាពស្ងៀមស្ងាត់ លើការផ្ទុះ Nord Stream ចំពេលមានការអះអាងពីការបំផ្លិចបំផ្លាញ ដោយអាមេរិក 

ប៊ែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងរក្សាភាពស្ងៀមស្ងាត់អំពីការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំមុន បើទោះបីជាប្រទេសនេះនៅតែបន្តទទួលរងនូវវិបត្តិថាមពលធ្ងន់ធ្ងរ បន្ទាប់ពីការរំខានការផ្គត់ផ្គង់ ឧស្ម័នរបស់រុស្ស៊ីក៏ដោយ។

 មិនអនុញ្ញាតឱ្យចូលប្រើឡើយ សូម្បីតែសមាជិកនៃសភាជាន់ទាបអាល្លឺម៉ង់ រាល់ព័ត៌មានអំពីបញ្ហានេះត្រូវបានចាត់ថ្នាក់ថាជា “ការសម្ងាត់ខ្ពស់” ដោយសារតែអ្វីដែលហៅថាច្បាប់ភាគីទីបី ដែលការពារជម្លោះ ជាមួយផលប្រយោជន៍របស់រដ្ឋសម្ព័ន្ធមិត្ត ឬ  សេវាស៊ើបការណ៍ សម្ងាត់របស់ពួកគេ។

អត្ថបទមួយរបស់អ្នកកាសែតអាមេរិក ដែលឈ្នះរង្វាន់ Pulitzer លោក Seymour Hersh អះអាងថា សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយការផ្ទុះ បំពង់បង្ហូរប្រេងខាងលើនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

 មុនឆ្នាំ២០២២ រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នច្រើនជាងពាក់កណ្តាលនៃការប្រើប្រាស់នៅក្នុងប្រទេសអាល្លឺម៉ង់។  សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប ត្រូវគិតឡើងវិញទាំងស្រុងនូវគោលនយោបាយ ថាមពលរបស់ខ្លួន រួមទាំងការប្រើប្រាស់រោងចក្រថាមពលដើរដោយធ្យូងថ្មចាស់ និងការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃជាង។

ភាពស្ងៀមស្ងាត់រួម របស់រដ្ឋាភិបាលនានានៅអឺរ៉ុប បានបង្កើតនូវភាពទំនេរនៃព័ត៌មានដែលឥឡូវនេះ ត្រូវបានបំពេញ។  នៅក្នុងអត្ថបទរបស់លោក លោក Hersh បានចោទប្រកាន់ថា អ្នកមុជទឹកអាមេរិកបានដាំគ្រឿងផ្ទុះ ដោយសម្ងាត់នៅលើបំពង់បង្ហូរ Nord Stream ក្រោមការក្លែងបន្លំនៃសមយុទ្ធ ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយពាក់កណ្តាល រដូវក្តៅរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។

លោក Hersh បានសរសេរថា បីខែក្រោយមក ការបំផ្ទុះពីចម្ងាយបានបំផ្លាញបំពង់បង្ហូរប្រេងចំនួន ៣ ក្នុងចំណោម ៤បំពង់។  ប្រភពនៃអត្ថបទនេះ ត្រូវបានពិពណ៌នាថាជាមនុស្ស ដែលមាន “ចំណេះដឹងផ្ទាល់នៃផែនការប្រតិបត្តិការ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top