ព័ត៌មានអន្តរជាតិ

Update ៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ដី នៅប្រេស៊ីល បានកើនឡើង ដល់៥៤នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ដី ដែលបង្កឡើងដោយភ្លៀង ធ្លាក់ខ្លាំងនៅឆ្នេរសមុទ្រ នៃរដ្ឋសៅប៉ូឡូ របស់ប្រទេសប្រេស៊ីល កាលពីចុងសប្តាហ៍ បានកើនឡើងដល់៥៤នាក់ ខណៈដែលក្រុមអ្នកជួយ សង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួន រាប់សិបនាក់នៅក្រោមល្បាប់ភក់ ។

នេះបើតាមមន្ត្រី បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃសុក្រ ។
រដ្ឋាភិបាលរដ្ឋ សៅ ប៉ូឡូ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ក្រុមជួយសង្គ្រោះ បានកំណត់អត្តសញ្ញាណ អនីតិជនចំនួន១៣នាក់ក្នុងចំណោមអ្នកស្លាប់ ។

ក្រុង Sao Sebastiao, Ubatuba, Caraguatuatuba, Ilhabela និង Bertioga ត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត ដោយជំនន់ទឹកភ្លៀង ដែលក្នុងរយៈពេលតិចជាង២៤ម៉ោង គឺខ្លាំងជាងការរំពឹងទុក២ដងសម្រាប់ខែកុម្ភៈ ដែលជាកំណត់ត្រាថ្មីមួយ នៅក្នុង ប្រទេសប្រេស៊ីល ។

ភ្លៀងបានបណ្តាល ឱ្យមានការរអិលបាក់ដីនៅតំបន់ជួរភ្នំ Serra do Mar តាមបណ្តោយឆ្នេរសមុទ្រ ដែលជាកន្លែងរមណីយដ្ឋាន ទេសចរណ៍សំខាន់ៗ វាយលុកផ្ទះសំបែងនៅក្នុងសង្កាត់ក្រីក្រ នៅលើភ្នំ ដែលមនុស្សប្រហែល៤.០០០នាក់ បានភៀសខ្លួន ឬបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ៕

To Top