បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានព្រមានអាមេរិក ឱ្យបន្តគាំទ្រ អ៊ុយក្រែន ឬប្រថុយនឹង ភាពមិនពាក់ព័ន្ធភូមិ សាស្ត្រនយោបាយ ក្នុងអំឡុងពេលថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីខួបនៃប្រតិបត្តិការយោធា របស់រុស្ស៊ីនៅក្នុងប្រទេស ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រកាសកាលពីថ្ងៃសុក្រថា ប្រសិនបើអាមេរិកបញ្ឈប់ការផ្តល់មូលនិធិ ដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាម របស់ទីក្រុងគៀវ នោះសហរដ្ឋអាមេរិកនឹង “បាត់បង់តំណែងដឹកនាំ ដែលពួកគេកំពុងរីករាយនៅក្នុងពិភពលោក” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ហ្សេលេនស្គី បានប្រកាសបន្ទាប់ ពីសុន្ទរកថា ដែលលោកបានប្រកាសឆ្នាំ ២០២៣ ជា “ឆ្នាំនៃភាពមិនស្ថិតស្ថេរ” ហើយបានប្តេជ្ញាថា នឹងបង្រួបបង្រួម ពិភពលោកប្រឆាំងនឹងប្រទេសរុស្ស៊ីថា “ប្រសិនបើពួកគេមិនផ្លាស់ប្តូរគំនិតរបស់ពួកគេ … ពួកគេនឹងបាត់បង់ណាតូ ពួកគេនឹងបាត់បង់ឥទ្ធិពល របស់សហរដ្ឋអាមេរិក ពួកគេនឹងបាត់បង់តំណែងដឹកនាំ ដែលពួកគេកំពុងរីករាយ នៅក្នុងពិភពលោក” ។
ការព្រមាននេះគឺ ជាការឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន ដែលសួរថាតើ លោកនឹងប្រាប់ពី “ការកើនឡើងនៃចំនួនប្រជាជនអាមេរិក” ដែលជឿថា ប្រទេសរបស់ពួកគេកំពុងផ្តល់ប្រាក់ និងការគាំទ្រច្រើនពេកដល់អ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនបានធ្វើឱ្យប្រាកដដើម្បីអរគុណអ្នកគាំទ្រអាមេរិកជាក្រុមដែលលោកបានណែនាំមិនត្រឹមតែសភា និងលោកប្រធានាធិបតី Joe Biden ប៉ុណ្ណោះទេ ប៉ុន្តែក៏មាន “បណ្តាញទូរទស្សន៍” និង “អ្នកកាសែត” មុននឹងគំរាមទៅអ្នកដែលមានគំនិត “គ្រោះថ្នាក់” ដែលចង់ឱ្យអាមេរិកគួរ ” បោះបង់ចោល ទីក្រុងគៀវ ៕
ប្រែសម្រួលៈ ណៃ តុលា