ព័ត៌មានអន្តរជាតិ

អតីតអ្នកការទូតអាមេរិករហ័សនាម អ្នកចូលចិត្តសង្គ្រាម និងជាអ្នកអន្តរាគមន៍និយមថា អ៊ុយក្រែន រងការគំរាមកំហែងបំផុតដោយចិន

បរទេស៖ អតីតមន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិក លោក John Bolton និយាយថា លោកមានការងឿងឆ្ងល់ថា ប្រទេសចិនអាចប្រកាន់ជំហរអព្យាក្រឹតភាពស្របច្បាប់ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន សូម្បីតែទីក្រុងប៉េកាំងបានអំពាវនាវឱ្យមានបទឈប់បាញ់ និងការបន្តកិច្ចចរចាសន្តិភាពឡើងវិញ មួយឆ្នាំបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Bolton ដែលបានទទួលកេរ្តិ៍ឈ្មោះថា ជាអ្នកចូលចិត្តសង្គ្រាម ហើយមានគោលជំហរនយោបាយបរទេសអន្តរាគមន៍និយម ពេញមួយអាជីពនយោបាយរបស់លោកនោះ លោក គឺអ្នករិះគន់ដ៏លេចធ្លោមួយរូបចំពោះគោលនយោបាយរបស់ប្រទេសចិន ដោយសារវាទាក់ទងនឹងតៃវ៉ាន់ឯករាជ្យ និងការចោទប្រកាន់ដោយរដ្ឋចិនថាបានលួចកម្មសិទ្ធិបញ្ញារបស់លោកខាងលិចថែមទៀត។

កាល​ពី​ថ្ងៃ​សុក្រ លោក​បាន​រិះគន់ថែមទៀត​ទៅលើទីក្រុង​ប៉េកាំង និង​លក្ខណៈ​នៃ​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី។ លោក Bolton បាន​ប្រាប់​កាសែត Washington Post ថា​ «​អ្នក​ជំនាញ​ជាច្រើន​បាន​និយាយ​ថា ចិន​មាន​ការ​ស្រងាកចិត្ត​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន»។ “ខ្ញុំ​គិត​ថា​ យើង​បាន​ឃើញ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ភស្តុតាង​វិជ្ជមាន​ថា​មិន​ពិត នោះទេ។”

លោក Bolton បានបន្ថែមថា ព្រោះប្រទេសចិនបានបង្កើនការនាំចូលឧស្ម័ន និងប្រេងពីក្រុមហ៊ុនផ្តល់សេវារុស្ស៊ី ដើម្បីធ្វើឲ្យផលប៉ះពាល់ដល់ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើរុស្ស៊ី ហើយលោកបានស្នើថា ផែនទីបង្ហាញផ្លូវរបស់ចិនទៅកាន់សន្តិភាពនៅអ៊ុយក្រែនទំនងជាត្រូវបានចុះហត្ថលេខាដោយទីក្រុងម៉ូស្គូ៕ប្រែសម្រួលៈ ណៃ តុលា

To Top