ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោកអតីត ប្រធានាធិបតីរុស្ស៊ី និងជាសម្ព័ន្ធមិត្ត របស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងសុន្ទរកថា ដែលបានចេញផ្សាយ នៅថ្ងៃចន្ទនេះថា ការបន្តផ្គត់ផ្គង់សព្វាវុធ ដល់ក្រុងគៀវ គឺជារឿងដែលប្រថុយ នឹងគ្រោះមហន្តរាយ នុយក្លេអ៊ែរជាសាកល ដោយនេះជាការក្រើន រំលឹកឡើងវិញ នូវការគំរាមកំហែង របស់គាត់ ចំពោះសង្គ្រាមនុយក្លេអ៊ែរ លើប្រទេសអ៊ុយក្រែន ។
វោហាសាស្ត្ររបស់លោក Dmitry Medvedev ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងមួយ ដើម្បីរារាំងសម្ព័ន្ធមិត្តយោធា អង្គការ NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច របស់ក្រុង គៀវ ពីការចូលរួមក្នុងសង្គ្រាម ដែលមានរយៈពេល១ឆ្នាំ ដែលបានដោះស្រាយវិបត្តិ នៅទីក្រុងម៉ូស្គូ នៅលើសមរភូមិមុខ ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយចុងក្រោយបំផុត ដោយលោក Medvedev ដែលមានតួនាទី ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ ដ៏មានឥទ្ធិពលរបស់លោក ពូទីន គឺធ្វើតាមការព្រមាន នុយក្លេអ៊ែរ របស់លោកពូទីនកាលពី សប្តាហ៍មុន និងការកត់សម្គាល់ កាលពីថ្ងៃអាទិត្យរបស់គាត់ ដែលបង្ហាញពីការប្រឈមមុខដាក់គ្នា របស់ក្រុងម៉ូស្គូ ជាមួយលោកខាងលិចថា ជាសមរភូមិអត្ថិភាព សម្រាប់ការរស់រានមានជីវិត របស់រុស្ស៊ី និងប្រជាជនរុស្ស៊ី ។
លោក Medvedev បានថ្លែងនៅក្នុងសុន្ទរកថា ដែលបានចេញផ្សាយនៅលើទំព័រកាសែត Izvestia ប្រចាំថ្ងៃថា “ជាការពិតណាស់ ការនាំយកអាវុធអាចបន្ត …” ខ្មាំងសត្រូវរបស់យើងកំពុងធ្វើដូច្នេះ ដោយមិនចង់យល់ថា គោលដៅរបស់ពួកគេប្រាកដជា នឹងនាំទៅរកការបរាជ័យទាំងស្រុង ។ ការបាត់បង់សម្រាប់មនុស្សគ្រប់គ្នា ការដួលរលំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា