បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា បច្ចុប្បន្ននេះលោកបានច្រានចោលការប្រគល់យន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។ លោក Biden ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការបង្កើនការទទូចចង់ បានពីមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky សម្រាប់យន្តហោះចម្បាំងដែលផលិត ដោយលោកខាងលិច ដើម្បីផ្គត់ផ្គង់ដល់ទីក្រុងកៀវ ក្នុងអំឡុងបទសម្ភាសន៍របស់គាត់ជាមួយទូរទស្សន៍ ABC កាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ប្រធានាធិបតីអាមេរិក Joe Bidenថា “មើល យើងកំពុងបញ្ជូនគាត់នូវអ្វី ដែលយោធារដូវកាលរបស់យើងគិតថា គាត់ត្រូវការនៅពេលនេះ។ គាត់ត្រូវការរថក្រោះ, គាត់ត្រូវការកាំភ្លើងធំ។,គាត់ត្រូវការប្រព័ន្ធការពារអាកាស រួមទាំង ប្រព័ន្ធការពារ HIMARS [គ្រាប់រ៉ុក្កែតច្រើនគ្រាប់]” ។
លោក Joe Biden បានពន្យល់ថា សព្វាវុធរបស់អាមេរិកទាំងនោះ គឺមានបំណង ដាក់អ៊ុយក្រែន ឱ្យ «ស្ថិតក្នុងទីតាំងមួយ ដើម្បីអាចទទួលបានផល ចំណេញនៅនិទាឃរដូវនេះ ហើយរដូវក្តៅនេះនឹងឈានចូលដល់រដូវស្លឹកឈើជ្រុះ»។ លោកបន្ថែមថា លោក “ Zelensky មិនត្រូវការ F-16 នៅពេលនេះទេ ។ មិនមានមូលដ្ឋានលើហេតុផលណាមួយ ដែលយោងទៅតាមយោធារបស់យើង ឥឡូវនេះដើម្បីផ្តល់ F-16 ឱ្យអ៊ុយក្រែននោះទេ” ។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនគ្មានផ្លូវដែលដឹងថា ទីក្រុងគៀវ ត្រូវការអ្វីខ្លះទេ ក្នុងរយៈពេល “មួយឆ្នាំ ឬពីរ ឬបី ចាប់ពីពេលនេះតទៅ”៕
ប្រែសម្រួលៈ ណៃ តុលា
