ព័ត៌មានអន្តរជាតិ

ប្រធាន CIA៖ លោក ពូទីន មានទំនុកចិត្តខ្លាំងពេកថា លោកអាចកម្ទេច អ៊ុយក្រែនបាន 

វ៉ាស៊ីនតោន៖ នៅពេលដែលសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនឈានចូលដល់ឆ្នាំទីពីររបស់ខ្លួន នាយក CIA លោក William Burns បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កំពុងមានទំនុកចិត្តខ្លាំងពេកនៅក្នុងសមត្ថភាពយោធារបស់លោក ក្នុងការវាយអ៊ុយក្រែនឱ្យចុះចូល។

លោក Burns នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍បានលើកឡើងថា ប្រធានសេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីបានបង្ហាញនៅក្នុងកិច្ចប្រជុំខែវិច្ឆិការបស់ពួកគេ “អារម្មណ៍ឆ្អែតឆ្អន់ និងភាពច្របូកច្របល់” ដែលឆ្លុះបញ្ចាំងពីជំនឿផ្ទាល់ខ្លួនរបស់លោក ពូទីន។

លោកបន្ដថា “ដែលលោកអាចធ្វើការតាមពេលវេលាសម្រាប់លោក ដែលលោកជឿថា លោកអាចវាយឲ្យជនជាតិ​អ៊ុយក្រែនចុះចូល ដែល​លោកអាច​ធ្វើ​ឲ្យ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​របស់​យើង​ធ្លាក់​ចុះ នោះភាព​នឿយ​ហត់​ខាង​នយោបាយ​នឹង​ឈាន​ចូល​មក​ដល់”។

លោក Burns បានបន្ថែមថា ការសន្ទនានោះ ដែលលោកបានព្រមានអំពីផលវិបាក ប្រសិនបើរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអែរក្នុងប្រទេសអ៊ុយក្រែន គឺ “គួរឱ្យស្តាយណាស់”៕

To Top