ព័ត៌មានអន្តរជាតិ

រុស្សី វាយប្រហារមជ្ឈមណ្ឌលស៊ើបការណ៍ សំងាត់ក្បែរទីក្រុងគៀវ

បរទេស៖យោងតាមការបញ្ជាក់ ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្សីកាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា មជ្ឈមណ្ឌលស៊ើបការណ៍សំងាត់ មួយរបស់ប្រទេសអ៊ុយក្រែនស្ថិតនៅក្នុងតំបន់ Brovary ក្នុងទីក្រុងគៀវត្រូវបានរងការ វាយប្រហារដោយមីស៊ីលរបស់រុស្សីជាច្រើនគ្រាប់។

ក្រសួងការពារជាតិដដែលក៏បានរាយការណ៍ ដែរថាមីស៊ីលរបស់រុស្សី ក៏បានវាយប្រហារទៅលើមជ្ឈមណ្ឌលប្រតិបត្តិការ ពិសេសរបស់លោកខាងលិចដែល ស្ថិតនៅក្បែរទៅនឹងទីក្រុង Khmelnitsky ស្ថិតនៅភាគខាងលិច ប្រទេសអ៊ុយក្រែន ផងដែរ។

នៅក្នុងសេចក្តីប្រកាសដដែលក៏បាន បញ្ជាក់ទៀតថាកងកម្លាំងទ័ពរបស់រុស្សីនៅតែបន្តវាយប្រហារ នៅក្នុងគោលដៅ Donetsk នៅឡើយដែលទីនោះពួកគេបានចាប់ខ្លួន បានយោធាអ៊ុយក្រែនប្រមាណជា២៥០នាក់ ព្រមទាំងគ្រឿងសព្វាវុធ ជាច្រើននិងរថក្រោះចំនួន២គ្រឿងផង។

ដោយឡែកនៅ Kupyansk វិញក្រសួងការពារជាតិរុស្សី បានអះអាងថាកងកម្លាំងរុស្សី បានសម្លាប់យោធាអ៊ុយក្រែន ដល់ទៅ៧០នាក់ និងធ្វើឲ្យរបួសយោធាសរុប១៤០នាក់ផ្សេងទៀតនៅ Krasno Limansky ព្រមទាំងតំបន់ជាច្រើនទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top