បរទេស៖យោងតាមប្រភពសុំមិនបញ្ចេញ ឈ្មោះនៅក្នុងជួររដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងទីក្រុងប៊ែរឡាំងបានបញ្ជាក់ ថាក្រុមអ្នកគាំទ្រមក ពីលោកខាងលិចចំពោះអ៊ុយក្រែន បានចាប់ផ្តើមធ្វើការពិចារណាក្នុងការកំណត់ពេលវេលាឲ្យ រដ្ឋាភិបាល ទីក្រុងគៀវត្រឡប់មកចូលតុចរចា ដើម្បីសន្តិភាពឡើងវិញ។
ប្រភពដដែលបានធ្វើការឆ្លើយឆ្លងជាមួយនឹងកាសែតអាល្លឺម៉ង់ The Tabloid Bild បានបន្តទៀតថាជាមួយ នឹងកញ្ចប់ជំនួយ ជាយោធាជា សន្ធឹកសន្ធាប់នោះទាំងអាមេរិកិងសម្ព័ន្ធមិត្តចង់ឲ្យអ៊ុយក្រែន ប្រើប្រាស់វាអស់ពីលទ្ធភាពប្រសិនបើ គេអាចធ្វើការវាយដណ្តើមយកទឹកដីដែលរុស្សី កាន់កាប់ទាំងឡាយត្រឡប់មក វិញឲ្យបានមុនខែកញ្ញាទៅវិច្ឆិកាខាងមុខ។
របាយការណ៍ដែលត្រូវបានចេញផ្សាយ ដោយកាសែតដដែលនេះ បានសរសេរថា៖ក្នុងករណីដែលអ៊ុយក្រែនបរាជ័យ ក្នុងការប្រើប្រាស់អាវុធទាំងនោះមិនសម្រេច តាមផែនការនោះសំពាធទៅលើរដ្ឋាភិបាលទីក្រុងគៀវក្នុងការ ចូលតុចរចាជាមួយនឹងរុស្សី នឹងមានការកើនឡើងជាមិនខាន។
រំលឹកដែរថាកាលពីសប្តាហ៍មុនក្រសួងការបរទេស របស់ប្រទេសរុស្សី បានដាក់កំណត់លក្ខណ្ឌមួយចំនួនដើម្បីជា ដំណោះស្រាយចំពោះជម្លោះគ្នាមួយនេះ ដោយក្នុងនោះមានទាំងការស្នើសុំឲ្យ លោកខាងលិចលប់ចោលជំនួយទាំងអស់ ឲ្យអ៊ុយក្រែនព្រមទាំងត្រឡប់ប្រទេសនេះ ឲ្យទៅជាប្រទេសអព្យាក្រិតមិនចូលបក្សសម្ព័ន្ធណា មួយដូចពីមុនឡើង វិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី