ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖ នៅជាមួយប្រជាជន

ប្រទេសគឺជាប្រជាជន ហើយប្រជាជនគឺជាប្រទេស ។ ពាក្យ “ប្រជាជន” មានសារៈសំខាន់នៅក្នុងក្រអៅបេះដូង របស់លោកប្រធាន Xi Jinping ។

នៅស្រុក Chengguan ក្រុង Lanzhou ខេត្ត Gansu មនុស្សជាច្រើន នៅតែចងចាំទិដ្ឋភាព របស់លោក Xi Jinping លើកម្ហូបជូន មនុស្សចាស់ កាលពី១០ឆ្នាំមុន។ កាលនោះនៅខែកុម្ភៈ ឆ្នាំ ២០១៣ លោក Xi Jinping បានមកភោជនីយដ្ឋានសម្រាប់មនុស្សចាស់ក្នុងស្រុក។ លុះចូលដល់ភ្លាមក៏សួរសុខទុក្ខចាស់ៗ ទាំងញញឹមហើយសួរថា ៖ បាយមួយពេលថ្លៃប៉ុន្មាន ? ដល់ពេលថ្ងៃត្រង់ ភោជនីយដ្ឋានបានរៀបចំ អាហារក្តៅៗសម្រាប់មនុស្សចាស់។ លោក Xi Jinping បាននិយាយថា៖ “ខ្ញុំសូមជួយលើកម្ហូបមួយចាន ជូនចាស់ៗដែរ” គាត់បានលើកចាននោះ ដើរទៅរកមនុស្សចាស់ម្នាក់ ហើយលើកជូនដោយដៃទាំងពីរ៖ “សូមអញ្ជើញពិសារ” ។ មនុស្សចាស់ស្រឡាំងកាំង និយាយស្ដីមិនចេញ ហើយក៏សើចយ៉ាងសប្បាយចិត្ត ។

“គាត់ហូបតែអាហារធម្មតាៗ មិនដែលហូបច្រើនឡើយ” អតីតសហសការីម្នាក់បានរំលឹក ពីបទពិសោធន៍របស់គាត់ ដែលបានចុះទៅជនបទជាមួយលោក Xi Jinping ដើម្បីធ្វើការងារសិក្សាស្រាវជ្រាវ ។ នៅខែមេសា ឆ្នាំ ២០០២ លោកXiJinpingជាអភិបាលខេត្ត Fujian ពេលនោះ លោកបានទៅស្រុក Shouning ដើម្បីត្រួតពិនិត្យការងារ ប្រជាជនក្នុងតំបន់ចង់ទទួលអភិបាលខេត្តឱ្យបានល្អ ហើយចង់ធ្វើអាហារពេលល្ងាចកាន់តែសម្បូរបែប ។ ពេលដឹងរឿងនេះហើយ លោកXiJinping បាននិយាយថា ហូបបាយធម្មតាបានហើយ ។ នៅពេលអាហារពេលល្ងាច ប្រជាជននៅក្នុងស្រុក បានសុំទោស៖ “លោកអភិបាលខេត្ត សូមអភ័យទោសផង មិនមានម្ហូបអីឆ្ងាញ់ៗទេ មានតែម្ហូបធម្មតាក្នុងស្រុក។ លោកXiJinpingបានឆ្លើយថា៖ សាមញ្ញៗបានហើយ! ដំឡូងឆាមីសួក្នុងស្រុក Shouning ឆ្ងាញ់ណាស់ !

សម្រាប់លោក Xi Jinping វាជាទម្លាប់យូរមកហើយ នៅពេលចុះទៅជនបទ ដើម្បីស្រាវជ្រាវនិងពិនិត្យការងារ លោកតែងតែទទួលទានអាហារសាមញ្ញបំផុត និងផ្តោតពេលវេលា និងថាមពលលើការងារ។

តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០២២ក្នុងរយៈពេល១០ឆ្នាំដ៏វិសេសវិសាលនេះ លោក Xi Jinping បានធ្វើដំណើរ ទូទាំងប្រទេស និងយកចិត្តទុកដាក់ ដល់គ្រួសាររាប់ពាន់រាប់លានគ្រួសារ ។ ពាក្យសួរសុខទុក្ខមួយឃ្លាៗ ពាក្យពេចន៍ផ្ដែផ្ដាំមួយឃ្លាៗ គឺពោរពេញដោយក្តីកង្វល់ របស់លោកប្រធានXi Jinping ដើម្បីសេចក្តីសុខនិងជីវភាពកាន់ តែប្រសើរឡើងរបស់ប្រជាជន ។ នៅជាមួយប្រជាជនគិតគូរ នៅជាមួយប្រជាជននិងធ្វើការជាមួយប្រជាជន ! ក្នុងគំនិតរបស់លោកXiJinping ការធ្វើឱ្យប្រជាជនរស់នៅ មានសុភមង្គលគឺជា «កិច្ចការដ៏ធំបំផុត របស់ប្រទេសជាតិ» ៕

To Top