ព័ត៌មានអន្តរជាតិ

លោក បៃដិន បញ្ជាឲ្យបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដើម្បីដាក់សម្ពាធលើអាល្លឺម៉ង់

ម៉ូស្គូ ៖ អ្នកកាសែតស៊ើបអង្កេត អាមេរិកលោក Seymour Hersh បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ RT ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចញ បៃដិន បានបញ្ជាឱ្យមានការបុះផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដើម្បីដាក់សម្ពាធដល់ប្រទេសអាល្លឺម៉ង់ ឱ្យបន្តអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។

លោក Hersh បានពន្យល់ថា លោក បៃដិន បានបញ្ជាឱ្យមានការបំផ្ទុះបំពង់បង្ហូរឧស្ម័ន ហើយបានហៅការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបដិសេធការជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះ ថាជា “រឿងប្រឌិត”។

អ្នកយកព័ត៌មានជឿថា ប្រធានាធិបតីអាមេរិក បានកុហកសាធារណៈជន ដោយអះអាងថាលោកមិនបានអនុញ្ញាតឲ្យមានការវាយប្រហារនេះទេ។ យោងតាមលោក Hersh បំណងពិតនៃការបំផ្លិចបំផ្លាញ គឺដើម្បីធានាថា អឺរ៉ុបនឹងបន្តគាំទ្រណាតូ និងបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដើម្បីបន្តប្រយុទ្ធជាមួយអ្វីដែលលោកហៅថា “សង្រ្គាមប្រូកស៊ីច្បាស់លាស់ប្រឆាំងនឹងរុស្ស៊ី”។

កាលពីដើមខែកុម្ភៈ លោក Hersh បានបង្ហាញនៅក្នុងរបាយការណ៍មួយថា សហរដ្ឋអាមេរិក និងន័រវែស បានដាំគ្រឿងផ្ទុះពីចម្ងាយក្នុងអំឡុងពេលប្រតិបត្តិការលាក់កំបាំងក្នុងខែមិថុនា ឆ្នាំ២០២២ ដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ចំនួន៣ ក្នុងរយៈពេល ៣ខែក្រោយមក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top