ព័ត៌មានអន្តរជាតិ

ផលប៉ះពាល់​ នៃការចែកចាយ អាវុធទៅឱ្យអ៊ុយក្រែន របស់យោធាអាល្លឺម៉ង់ ត្រូវបានបង្ហាញ

បរទេស ៖ យោងតាមលោកវរសេនីយ៍ឯក Andre Wustner ប្រធានសមាគមកងកម្លាំង ប្រដាប់អាវុធអាល្លឺម៉ង់ (DBwV) បានឱ្យដឹងថា យោធាអាល្លឺម៉ង់កំពុងប្រឈម នឹងការខ្វះខាតផ្នែករឹងសំខាន់ៗ ដែលជាលទ្ធផល នៃការផ្គត់ផ្គង់ អាវុធរបស់ទីក្រុងប៊ែកឡាំង ដល់អ៊ុយក្រែនសម្រាប់ប្រើប្រាស់ ក្នុងជម្លោះរបស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាកាលពីខែកុម្ភៈកន្លងទៅ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្តេជ្ញាថានឹងបណ្តាក់ទុន ចំនួន ១០០ពាន់លានអឺរ៉ូ (១០៥,៦ពាន់លានដុល្លារ) នៅក្នុងកងកម្លាំងអាល្លឺម៉ង់ ( Bundeswehr) ក្នុងគោលបំណងធ្វើឱ្យ កងកម្លាំងរបស់អាល្លឺម៉ង់ក្លាយជាយោធា ដែលមានឧបករណ៍ល្អបំផុតនៅអឺរ៉ុប ។ ទោះជាយ៉ាងណាក៏ដោយ លោក Wustner បានប្រាប់កាសែត Bild am Sonntag កាលពីថ្ងៃអាទិត្យថា មួយឆ្នាំទៀត ការសន្យារបស់ Scholz នៅតែមិនបានសម្រេចនោះដែរ។

ប្រធានសហជីព ដែលតំណាងឱ្យការបម្រើ និងជាអតីតទាហានអាល្លឺម៉ង់រូបនេះបាននិយាយថា “សម្រាប់ទាហាន គ្មានអ្វីប្រសើរឡើង គួរឱ្យកត់សម្គាល់ចាប់ តាំងពីពេលនោះមក” ។

លោកបានពន្យល់ថា Bundeswehr មិនមានការត្រៀមខ្លួន ក្នុងប្រតិបត្តិការពេញលេញទេ សូម្បីតែមុនពេលមានជម្លោះក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ប៉ុន្តែការប្រគល់អាវុធរបស់អាល្លឺម៉ង់ទៅឱ្យរដ្ឋាភិបាលទីក្រុងគៀវ បានបង្កើនចន្លោះប្រហោង ក្នុងការផ្គត់ផ្គង់សម្ភារៈរបស់ខ្លួន៕

To Top