ព័ត៌មានអន្តរជាតិ

គណនី Twiter របស់ស្ថានកុងស៊ុលអាមេរិក ត្រូវបានវាយប្រហារដោយក្រុមអ្នកគាំទ្រលោក ពូទីន

គៀវ៖ ក្រុមហេគឃ័រដែលកំណត់អត្តសញ្ញាណខ្លួនឯងថា ជាជនជាតិអ៊ុយក្រែន ដែលនិយាយភាសារុស្សីបានលួចចូលគណនី Twitter ស្ថានកុងស៊ុលអាមេរិក ហើយបានចែករំលែកសារប្រឆាំងក្រុងកៀវជាច្រើន រួមទាំងការប្រៀបធៀបប្រទេសទៅនឹងណាស៊ីអាល្លឺម៉ង់ផងដែរ។

ក្រុម Hacker បានចូលកាន់កាប់គណនី Twitter របស់ស្ថានកុងស៊ុលអាមេរិក Milan កាលពីព្រឹកថ្ងៃចន្ទ ម៉ោងក្នុងស្រុក ហើយបានបន្តវាយប្រហារអ៊ុយក្រែន ចំពេលប្រទេសនេះ កំពុងមានសង្រ្គាមជាមួយរុស្ស៊ី។

នៅក្នុងសារមួយ​មាន​រូប​បណ្ឌិត​នៃ​ទង់ជាតិ​អ៊ុយក្រែន​ដែល​បត់​ដើម្បី​បង្ហាញ​បដា​របស់​ក្រុមណាស៊ី​អាល្លឺម៉ង់។ រូបភាព​នោះ​ត្រូវ​បាន​គេ​ដាក់​ចំណង​ជើង​ថា​ “យើង​ទាំង​អស់​គ្នា​ដឹង​ការ​ពិត”។

ការបង្ហោះដែលត្រូវបានលុបនៅពេលព្រឹកនោះត្រូវបានគេឃើញយ៉ាងហោចណាស់ ១៤៩០០ ដងមុនពេលវាត្រូវបានដកចេញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់កាសែត Newsweek ថា ធ្វីតធឺត្រូវបានដកចេញយ៉ាងឆាប់រហ័ស ហើយថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែន៕ប្រែសម្រួល ឈូក បូរ៉ា

To Top