ព័ត៌មានអន្តរជាតិ

តម្លៃ​ប្រេង ​កើនឡើង ​ចំពេល​មាន​ក្តីសង្ឃឹម ​លើ​តម្រូវការ​របស់​ចិន

ញូវយ៉ក៖ តម្លៃ​ប្រេង​បាន​ឡើង​ថ្លៃ ខណៈ​ពាណិជ្ជករយកចិត្ដទុកដាក់​លើ​ការ​កើន​ឡើង​ តម្រូវ​ការ​ពី​ប្រទេស​ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate សម្រាប់ការចែកចាយខែមេសា បានកើនឡើង ១,៣៧ដុល្លារអាមេរិក ឬ ១,៨១ភាគរយ ដើម្បីទូទាត់នៅតម្លៃ ៧៧,០៥ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយ ខែមេសាបានបន្ថែម ១,៤៤ដុល្លារ ឬ ១,៧៥ភាគរយ ដើម្បីបិទនៅ ៨៣,៨៩ ដុល្លារក្នុងមួយបារ៉ែលនៅលើ ផ្សារហ៊ុន London ICE Futures Exchange ។ ការឡើងថ្លៃ​នេះ​បាន​កើត​ឡើង​ខណៈ​ពាណិជ្ជករ​ផ្តោត​លើ​ការ​កើន​ឡើង​ តម្រូវ​ការ​ពី​ប្រទេស​ចិន។

តម្រូវការប្រេងរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង ០,៩ លានបារ៉ែលក្នុងមួយថ្ងៃជាមធ្យម សម្រាប់ឆ្នាំនេះ នេះបើយោងតាមការព្យាករណ៍ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ ដែលបានចេញផ្សាយកាលពីដើមខែនេះ ដែលនឹងស្ទើរតែពាក់កណ្តាលនៃការកើនឡើង ដែលរំពឹងទុកនៃតម្រូវការ ប្រេងពិភពលោក។

លោក Barbara Lambrecht អ្នកវិភាគថាមពលនៅក្រុមហ៊ុន Commerzbank Research បានឲ្យដឹងថា “ស្ថានភាពនៅលើទីផ្សារប្រេងនឹងរឹតបន្តឹង គួរឱ្យកត់សម្គាល់នៅពេល ដែលតម្រូវការរបស់ចិនកើនឡើងបន្ថែមទៀត” ។

ពាណិជ្ជករក៏បានវាយតម្លៃការផ្គត់ផ្គង់ ប្រេងពីប្រទេសរុស្ស៊ីផងដែរ ខណៈដែលប្រទេសនេះធ្លាប់បានប្រកាសថា ខ្លួននឹងកាត់បន្ថយការផលិតចំនួន ៥០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top