ព័ត៌មានអន្តរជាតិ

លោក ពូទីន បញ្ជាឱ្យរឹតបន្តឹងព្រំដែន ជាមួយអ៊ុយក្រែន ខណៈមានយន្តហោះដ្រូន វាយប្រហារចូលដល់កៀកទីក្រុងម៉ូស្គូ

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមន្ត្រីរឹតបន្តឹង ការគ្រប់គ្រងព្រំដែនជាមួយអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះដ្រូន ដែលអាជ្ញាធររុស្ស៊ីបាន ស្តីបន្ទោសលើទីក្រុងគៀវ បានផ្តល់ការប្រឈមថ្មីមួយ ដល់ទីក្រុងមូស្គូ មួយឆ្នាំបន្ទាប់ពីការលុកលុយពេញ ទំហឹងលើប្រទេសជិតខាងរបស់ខ្លួន ។

យន្តហោះដ្រូនប្រយុទ្ធមួយគ្រឿង បានធ្លាក់កាលពីថ្ងៃអង្គារ ចម្ងាយត្រឹមតែ ១០០គីឡូម៉ែត្រ (៦០ ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុងមូស្គូ ក្នុងការអភិវឌ្ឍន៍ដ៏គួរ ឱ្យព្រួយបារម្ភមួយ សម្រាប់ការការពាររបស់រុស្ស៊ី។

ខណៈដែលលោក ពូទីន មិនបានសំដៅលើការវាយប្រហារ ជាក់លាក់ ណាមួយនៅក្នុងសុន្ទរកថា ក្នុងរដ្ឋធានីរុស្ស៊ី លោកបានបង្កើនការគ្រប់គ្រងព្រំដែន ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះដ្រូន បានកំណត់គោលដៅលើតំបន់ជាច្រើន នៅភាគខាងត្បូង និងខាងលិចនៃប្រទេសរុស្ស៊ី ហើយអាជ្ញាធរបានបិទដែន អាកាសពីលើទីក្រុង St Petersburg ដើម្បីឆ្លើយតបទៅនឹងអ្វីដែលរបាយ ការណ៍មួយចំនួនបានឲ្យដឹងថា គឺជាយន្តហោះគ្មានមនុស្សបើក ។

កាលពីថ្ងៃអង្គារផងដែរ ស្ថានីយ៍ទូរទស្សន៍រុស្ស៊ីជាច្រើន បានចាក់ផ្សាយការព្រមានអំពីការ វាយប្រហារដោយមីស៊ីល ដែលក្រុមមន្ត្រីបានស្តីបន្ទោស ចំពោះការលួចចូលដែន អាកាសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

ការវាយប្រហារដោយយន្តហោះដ្រូន មិនបណ្តាលឲ្យ មានអ្នកស្លាប់ និងរបួសនោះទេ ប៉ុន្តែបានបង្កភាពចលាចលផ្នែកសន្តិសុខ បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន ប្រារព្ធខួបលើកទីមួយ កាលពីសប្តាហ៍មុន។

មន្ត្រីអ៊ុយក្រែន មិនបានអះអាង ទទួលខុសត្រូវភ្លាមៗ ចំពោះការវាយប្រហារនេះទេ ប៉ុន្តែពួកគេស្រដៀងគ្នាបានចៀស វាងការទទួលស្គាល់ដោយផ្ទាល់ ចំពោះការវាយប្រហារ និងការបំផ្លិចបំផ្លាញពីមុន ខណៈដែលសង្កត់ធ្ងន់ទៅលើសិទ្ធិរបស់គៀវ ក្នុងការវាយលុកលើគោលដៅណាមួយ នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូ បានបើកការឈ្លានពាន ពេញទំហឹងលើអ៊ុយក្រែន ។

យោងតាមអាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូននៅយប់ថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារ បានកំណត់គោលដៅក្នុងតំបន់ ក្នុងប្រទេសរុស្ស៊ី តាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន និងកាន់តែជ្រៅទៅក្នុងប្រទេស នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។

លោក Andrei Vorobyov អភិបាលនៃតំបន់ជុំវិញរដ្ឋធានីរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដ្រូនមួយគ្រឿងបានធ្លាក់នៅជិតភូមិ Gubastovo ចម្ងាយ ១០០គីឡូម៉ែត្រ (៦០ ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ៕

To Top